ចក្រភពអង់គ្លេស និងចិន ពិនិត្យឡើងវិញការចរចាដែលជាប់គាំង ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងឡុងដ៍

2025/02/15 05:44:37 pm        113

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងទីក្រុងឡុងដ៍ ជាសញ្ញាចុងក្រោយនៃការធ្វើឲ្យប្រសើរទំនាក់ទំនង រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានទទួលជួបពិភាក្សាជាមួយលោក Wang ខណៈអ្នកការទូតជាន់ខ្ពស់ទាំងពីរបានស្តារឡើងវិញនូវអ្វីដែលគេហៅថា កិច្ចសន្ទនាយុទ្ធសាស្ត្រអង់គ្លេស-ចិន ជាវេទិកាទ្វេភាគីដែលបានធ្វើឡើងចុងក្រោយនៅក្នុងឆ្នាំ២០១៨ មុនពេលវាជាប់គាំងខណៈទំនាក់ទំនងកាន់តែជូរចត់។

អ្នកនាំពាក្យការិយាល័យ Downing Street បាននិយាយថា លោក Starmer បានឆ្លៀតចូលរួមក្នុងជំនួបរវាងលោក Wang និងទីប្រឹក្សាសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស លោក Jonathan Powell ។

អ្នកនាំពាក្យរូបនេះបាននិយាយថា លោក Starmer បានគូសបញ្ជាក់អំពីបំណងរបស់លោកក្នុងការ កសាងទំនាក់ទំនងមិនផ្លាស់ប្តូរនិងគោរពគ្នា រវាងចក្រភពអង់គ្លេស និងចិន ហើយ បានរំលឹកឡើងវិញ ថា ចក្រភពអង់គ្លេសនឹងតែងតែចូលរួមដោយស្មោះត្រង់ពិភាក្សាលើទស្សនៈដែលខ្វែងគំនិតគ្នា។

រដ្ឋាភិបាលគណបក្សការងារ ដែលបានជាប់ឆ្នោតកាលពីខែកក្កដា បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសទាំងពីរបានធ្លាក់ចុះទំនាក់ទំនងក្នុងអំឡុងពេលឆ្នាំចុងក្រោយនៃការគ្រប់គ្រងបែបអភិរក្សនិយម។

ទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារតែការរិះគន់របស់ចក្រភពអង់គ្លេសលើការបង្រ្កាបរបស់ប្រទេសចិនជុំវិញសេរីភាពនៅក្នុងទីក្រុងហុងកុង ការអះអាងពីចារកម្មរបស់ចិន និងការជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងចក្រភពអង់គ្លេស ព្រមទាំងការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះប្រទេសរុស្ស៊ីក្នុងសង្គ្រាមរបស់ប្រទេសនេះជាមួយអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm