សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋានទាំងអស់ចេញញត្តិថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ

2025/02/15 06:08:30 pm        125

ភ្នំពេញ ៖ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋានទាំងអស់បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅក្រុង តាខ្មៅ ខេត្តកណ្តាលកាលពីកន្លងទៅថ្មីៗ ខណៈគម្រោងនេះត្រូវបានពួកគេចាត់ទុកថាជាអំពើភេរវកម្ម និង ជាទង្វើដែលមិនគួរលើកលែង។

 តាមរយៈញត្តិសមាជិក សមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញជាបន្តបន្ទាប់នោះ បានលើកឡើងថា«យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដើម្បី ទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្រ្គាមសារជាថ្មី។ យើងខ្ញុំសូមថ្កោលទោសប្រឆាំងយ៉ាងដាច់ អហង្ការចំពោះទង្វើទាំងឡាយណា ដែលជាំអំពើភេរវកម្ម ដែលបង្ករឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់»។

 ញត្តិថ្កោលទោសរបស់បងប្អូនដែលជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នោះក៏បានលើកឡើងផងដែរថា ពួកគេកើតទុកមិនសុខចិត្តនោះឡើយចំពោះទង្វើរបស់ក្រុមឧទ្ទាមក្រៅ ច្បាប់ទាំងអស់នោះ ដែលជាទង្វើតិរិច្ឆានដ៏ស្មោកគ្រោក ហើយពួកគេទាមទារឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់ខ្លួនក្រុមអគតិទាំងនោះមកផ្តន្ទាទោសឲ្យខាងតែបានផងដែរ។

 ជាមួយគ្នានោះដែរ តាមរយៈញត្តទាំងអស់នោះ បងប្អូនជាសមាជិក សមាជិកាទាំងអស់ក៏បានប្រ កាសផ្តេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ សេចក្តីសុខសាន្ត និងអធិបតេយ្យភាពជាតិជាដាច់ខាត ផងដែរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ហើយជាងនេះទៅទៀត ពួកគេប្រកាសជំហរយ៉ាងមោះមុត ម៉ឺងម៉ាត់ ប្តេជ្ញាការពារសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារដើម្បីបន្តរក្សាសន្តិភាព ឯកភាពជាតិ និងបូរណ ភាពទឹកដីផងដែរ។ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        27
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm