ស្ពានហាលអង្គរវត្តគ្រោង នឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២១នេះ

2021/11/16 02:49:51 pm        686

សៀមរាប ៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោង នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។

លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត​ មាន​ប្រសាសន៍​ថា ​គិតត្រឹមពាក់​កណ្ដាល ខែវិច្ឆិកានេះ គម្រោងជួសជុលស្ពានហាលអង្គរវត្ត​សម្រេច​បាន​ជិត ១០០ភាគរយហើយ។

លោក បន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែក​នៅ​ផ្នែកខាងក្រោមនៃ​ជញ្ជាំងថ្ម​បាយក្រៀមសម្រេច​បានប្រមាណ​ ៨០ភាគរយ ហើយអាច​នឹង​បញ្ចប់​ទាំង​ស្រុង​នៅចុងឆ្នាំ២០២១នេះ។

ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើង​នឹងត្រូវបន្ត ដែលគម្រោងនេះ​អាច​នឹង​ប្រើ​ពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ ​មានប្រវែងសរុប ៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការពីឆ្នាំ២០១៦មក ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាង​អាជ្ញាធរ​ជាតិអប្សរា ​និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរួមគ្នាកៀរគរធនធាន សម្រាប់ដោះស្រាយបញ្ហា​ប្រែប្រួលអាកាសធាតុ
2024/11/20 02:04:22 pm        1
ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាផ្សព្វផ្សាយអត្ថប្រយោជន៍កិច្ចព្រមព្រៀងភាពជាដៃគូរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម
2024/11/20 01:55:29 pm        1
ប្រជាសហគមន៍ជនជាតិដើមភាគតិច «ពូនង» មកពីសហគមន៍ទេសចរណ៍ទឹកធ្លាក់លែងពិរ ទទួលបានការបណ្ដុះបណ្ដាលហូកាលើជំនាញចុងភៅ
2024/11/20 01:07:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអាមេរិក៖ លោក Biden យល់ព្រមផ្ដល់គ្រាប់មីនប្រឆាំងមនុស្ស សម្រាប់អ៊ុយក្រែន

2024/11/20 02:30:22 pm
​អង្គការ Unicef ព្រមានថា សុខុមាលភាពរបស់យុវជន "ស្ថិតក្រោមការគំរាមកំហែង" ក្នុងឆ្នាំ២០៥០
2024/11/20 02:18:31 pm
​UN៖ ការប៉ុនប៉ងដឹកជញ្ជូនជំនួយនៅហ្កាហ្សាខាងជើងដែលហ៊ុមព័ទ្ធ ត្រូវបានបដិសេធ ឬរារាំងជាង៤០ថ្ងៃ
2024/11/20 02:15:02 pm
​ក្រសួងបរិស្ថានកម្ពុជា និងអង្គការFAO ប្តេជ្ញាចិត្តរួមគ្នាកៀរគរធនធាន សម្រាប់ដោះស្រាយបញ្ហា​ប្រែប្រួលអាកាសធាតុ
2024/11/20 02:04:22 pm
​ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាផ្សព្វផ្សាយអត្ថប្រយោជន៍កិច្ចព្រមព្រៀងភាពជាដៃគូរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម
2024/11/20 01:55:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/18 07:03:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/09 11:00:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/19 03:05:27 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am