លោក Trump គាំទ្រ «ជំហរតឹងតែង» នៅហ្កាហ្សា ខណៈប្រាប់ថា លោកមិនដឹងអ៊ីស្រាអែលចង់ធ្វើអ្វីទេ

2025/02/15 07:27:24 pm        24


ប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បានគាំទ្រការប្រកាន់ «ជំហរតឹងតែង» នៅតំបន់ហ្កាហ្សា ជាដែនដីប៉ាឡេស្ទីន ដែលលោកបានស្នើឲ្យមានការកាន់កាប់ដោយសហរដ្ឋអាមេរិក និងជាកន្លែងដែលបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កំពុងដំណើរការ។

លោក Trump បាននិយាយនៅសប្តាហ៍នេះថា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ នៅតំបន់ហ្កាហ្សា ត្រឹមថ្ងៃត្រង់ថ្ងៃសៅរិ៍ (ទី១៥ ខែកុម្ភៈ) នេះ ឬបើមិនដូច្នោះទេ លោកនឹង «បណ្ដោយឲ្យទិដ្ឋភាពដូចឋាននរកកើតមាននៅតំបន់នេះ»។

លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ «ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក (ថ្ងៃសៅរ៍) វេលាម៉ោង ១២ថ្ងៃត្រង់នោះទេ។ ប្រសិនបើខ្ញុំជាអ្នកសម្រេច ខ្ញុំនឹងប្រកាន់ជំហរយ៉ាងតឹងតែងខ្លាំង ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកពីអ្វីដែលអ៊ីស្រាអែលនឹងធ្វើនោះទេ»។

គួរបញ្ជាក់ថា បទឈប់បាញ់បានចូលជាធរមាន នៅមុនពេលលោក Trump វិលទៅកាន់តំណែងជាប្រធានាធិបតីវិញ នាថ្ងៃទី២០ ខែមករា។ ចំណាប់ថ្នូរអ៊ីស្រាអែលមួយចំនួន ត្រូវបានដោះលែង ដោយក្រុមហាម៉ាស ហើយអ្នកទោសប៉ាឡេស្ទីនត្រូវបានដោះលែងដោយអ៊ីស្រាអែល ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        10
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm