រដ្ឋមន្ត្រី៖ សំណើរបស់អារ៉ាប់ សម្រាប់ហ្កាហ្សា កំពុងបង្កើតឡើង តែហ្ស៊កដានីមិនអាចទទួលពលរដ្ឋប៉ាឡេស្ទីនបានទៀតទេ

2025/02/15 10:17:52 pm        114


រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បាននិយាយថា ប្រទេសអារ៉ាប់ កំពុងរៀបចំនូវផែនការមួយ ដែលនឹងកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយមិនមានការផ្លាស់ទីលំនៅ ធានាសន្តិសុខ និងអភិបាលកិច្ច ស្របពេលបន្ថែមថា ប្រទេសរបស់លោក មិនអាចទទួលយកពលរដ្ឋប៉ាឡេស្ទីនបន្ថែមទៀតបានទេ។

គួរបញ្ជាក់ថា បណ្តាប្រទេសអារ៉ាប់ មានការស្រងាកចិត្ត នៅដើមខែនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសផែនការ «យកចេញទាំងអស់» នូវពលរដ្ឋប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា និងតាំងទីលំនៅថ្មីឲ្យពួកគេ ដែលភាគច្រើននៅប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ជាគំនិតមួយដែលត្រូវបានច្រានចោលភ្លាមៗ ដោយទីក្រុងគែរ និងអាម៉ាន់ ហើយត្រូវបានគេមើលឃើញថា តំបន់ភាគច្រើនមានអស្ថិរភាពខ្លាំងក្លា។

នៅឯសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Ayman Safadi បានប្រាប់ថា៖ «គ្រាន់តែចង់ផ្ដល់ចម្លើយឲ្យអ្នកយ៉ាងច្បាស់លាស់ថា ៣៥ភាគរយនៃចំនួនប្រជាជនរបស់យើង គឺជាជនភៀសខ្លួន យើងមិនអាចមានលទ្ធភាពទទួលយកបានទៀតទេ ពោលគឺយើងមិនអាចឲ្យពលរដ្ឋប៉ាឡេស្ទីនចូលមកហ្ស៊កដានីបានទៀតទេ។ ពួកគេមិនចង់ធ្វើដំណើរទៅហ្ស៊កដានីនោះឡើយ ហើយយើងក៏មិនចង់ឲ្យពួកគេចូលមកប្រទេសយើងដែរ»។

ព្រះមហាក្សត្រ Abdullah របស់ប្រទេសហ្ស៊កដានី បានយាងដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែកុម្ភៈ ជាកន្លែងដែលព្រះអង្គបានលើកឡើងវិញនូវ «ជំហរដ៏រឹងមាំ» របស់ប្រទេសព្រះអង្គប្រឆាំងនឹងផែនការរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm