ព្រះសង្ឃនិងនិសិត្យសាកលវិទ្យាលយ័ស្វាយរៀងបរិច្ចាគឈាមក្នុងថ្ងៃក្តីស្រលាញ់១៤កុម្ភៈ

2025/02/15 10:22:32 pm        121

ស្វាយរៀង ៖ .ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ២០២៥ បានដក់ជាប់នៅក្នុងស្រទាប់យុវវ័យ ពលរដ្ឋ ព្រះសង្ឃខេត្តស្វាយរៀង ហើយក៏បានចាត់ទុកថ្ងៃក្តីស្រឡាញ់ខាងលើទៅជាការរួមចំណែករំលែករាល់ការលំបាកដល់មនុស្សជាតិផងដែរ  ដោយឡែក ព្រះសង្ឃ និងនិសិត្យសាកលវិទ្យាលយ័ស្វាយរៀងដឹកនាំដោយ ឯកឧត្តម ទុំ សារ៉ាវុធ សាកលវិទ្យាធិការសាកលវិទ្យាលយ័ នៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២៥ នេះបាននិមន្ត និងមកធ្វើការបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឧទ្ទិសដល់ថ្ងៃក្តីស្រលាញ់ជូនអ្នកជំងឺ សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលកំពុងដង្ហើយរកអ្នកជួយសង្គ្រោះបញ្ជៀសនិងដកចេញពីចង្កូមមច្ចុរាជដើម្បីបន្តរស់រានមានជីវិតនៅលើភពផែនដី។

ស្ថិតក្នុងពេលចូលរួមបរិចាកឈាម នាសាលប្រជុំសាកលវិទ្យាលយ័ស្វាយរៀង តំណាងយុវនិសិត្យ និងព្រះសង្ឃ បានមានចំណាប់អារម្មណ៏ ដោយធ្វើការបញ្ជាក់ថាការបរិចាកឈាមជូនដល់មន្ទីរពេទ្យនៅថ្ងៃនេះ ជាការចែករំលែកក្តីស្រលាញ់របស់ពួកគាត់ជូនដល់ជនរួមជាតិពិសេសអ្នកដែលកំពុងតែដង្ហើយហៅរកជំនួយឈាមដើម្បីធ្វើការសង្គ្រោះអាយុជីវិតឲ្យបានរស់រានមានជីវិតសារជាថ្មី បន្ទាប់ពីពួកគាត់បានមកសម្រាកនិងទទួលយកការព្យាបាលពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកស្វាយរៀង ក្នុងនាមគណៈមន្ទីរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តមហាករុណាទុតិគុណ របស់ព្រះសង្ឃគ្រប់អង្គ និងយុវនិសិត្យក្នុងការបរិច្ចាគឈាមនៅក្នុងថ្ងៃក្តីស្រលាញ់នៅពេលនេះ ។ លោកបានចាត់ទុកថាការបរិច្ចាកឈាមរបស់ព្រះសង្ឃនិងនិសិត្យនៅពេលនេះជាការរួមចំណែកមួយយ៉ាងធំធេងជាមួយនឹងមន្ទីរពេទ្យក៏ដូចជាមួយនិងរាជរដ្ឋាភិបាលក្នុងការសង្គ្រោះពលរដ្ឋ ដែលកំពុងមានតម្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត ។  ដោយ ៖ ភា សារិទ្ធ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm