ប្រមុខ IAEA មើលឃើញថា ពេលវេលាមិនមានច្រើនទៀតទេ ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

2025/02/15 10:25:35 pm        168


លោក Rafael Grossi ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ (ទី១៤ ខែកុម្ភៈ) បាននិយាយថា ពេលវេលាកាន់តែជិតអស់ហើយ សម្រាប់កិច្ចប្រឹងប្រែងធានាឲ្យបាននូវកិច្ចព្រមព្រៀង ដើម្បីគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់ បន្តពន្លឿនការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនដល់កម្រិតផលិតអាវុធ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានបង្កើនសកម្មភាពនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអាណត្តិដំបូងរបស់លោក បានបោះបង់ចោលកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលសម្រេចបានក្រោមការដឹកនាំរបស់លោក Barack Obama។ ដោយការទូតនុយក្លេអ៊ែរត្រូវបានផ្អាក ការចាប់អារម្មណ៍ បានបង្វែរទៅលើលោក Trump និងរបៀបដែលលោកមានបំណងដោះស្រាយកិច្ចការដ៏ស្មុគស្មាញនេះ។

រហូតមកដល់ពេលនេះ មានគោលនយោបាយច្បាស់លាស់តិចតួចណាស់ ជុំវិញបញ្ហានេះ ហើយអ៊ីរ៉ង់ បានបន្តជំរុញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសុទ្ធរហូតដល់ ៦០ភាគរយ ពោលគឺកៀកនឹងកម្រិតប្រហែល ៩០ភាគរយដែលជាតម្រូវការផលិតអាវុធ។

អំឡុងពេលផ្ដល់បទសម្ភាសន៍ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ ប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Grossi បាននិយាយថា៖ «ខ្ញុំគិតថា យើងមានពេលវេលាកាន់តែតិចទៅៗហើយ ប៉ុន្តែវាមិនមែនមានន័យថា យើងមិនអាចសម្រេចវាឲ្យបានលឿននោះទេ»។

លោកបានបន្ថែមថា៖ «IAEA ស្ថិតនៅទីនោះ ហើយមានព័ត៌មាន និងរឿងរ៉ាវលម្អិតពាក់ព័ន្ធទាំងអស់ ប៉ុន្តែនៅពេលនិយាយអំពីគោលនយោបាយ វាអាស្រ័យលើប្រទេសនានា»។

លោក Grossi បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ៧ដងជារៀងរាល់ខែ ដោយបានចម្រាញ់ដល់កម្រិត ៦០ភាគរយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm