វិទ្យាស្ថានបច្ចេកទេសបណ្តារាជធានី-ខេត្ត ចេញញត្តិថ្កោលទោស​ការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ តាមរយៈដ្រូន

2025/02/16 05:53:50 pm        138

បណ្តាវិទ្យាស្ថានបច្ចេកទេសនៅតាមរាជធានី-ខេត្តទាំងអស់នៅកម្ពុជា បានចាត់ទុកការប៉ុនប៉ង ធ្វើ​ឃា​តសម្តេចតេជោ ហ៊ុន សែន តាមរយៈ​ដ្រូន​នេះ​គឺ​ជា​ទង្វើ​ភេរវកម្ម និង​មាន​គោល​បំណង​បំផ្លិត​បំផ្លាញ​សុខសន្តិភាពរបស់កម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការ​ប៉ុន​ប៉ង​របស់​ក្រុម​ឧទ្ទាម​ទាំង​នោះ​មិនគួរ លើកលែង និងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន។

តាមរយៈញត្តិរបស់វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តារាជធានី-ខេត្តទាំងនោះបានសង្កត់ធ្ងន់ថា« យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃ​វិទ្យាស្ថាន​សូម​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះជនដែលរៀបចំគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះសម្តេចតេជោ ដែល​នេះ​ជាអំពើ ភេរវកម្ម ប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំជាស្ថាបនិក បិតាសន្តិភាព ជា​មគ្គុទេសក៍​ឯក​ដ៏​ឆ្នើម និងជាឥស្សរជន ជាន់ខ្ពស់របស់ជាតិនេះ ជាអំពើខុសច្បាប់ យង់ឃ្នង និងឃោឃៅ​បំផុត​ដោយ​មាន​គោលបំណងទាញកម្ពុជា ឲ្យធ្លាក់ទៅភាពវឹកវរ និងអសន្តិសុខសង្គម ប៉ុន្តែជាអកុសល គម្រោង​នេះត្រូវបានធ្វើការទប់ស្កាត់ទាន់ពេល វេលា»។

តាមរយៈញត្តិទាំងនោះបានលើកឡើងទៀតថា សកម្មភាពដ៏ថោកទាបរបស់ក្រុមអគតិទាំងនោះ មិន​ត្រឹម​តែធ្វើឲ្យបាត់បង់នូវសុខសន្តិភាព ស្ថិរភាព និងប៉ះពាល់ ដល់សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំង​មូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែនឹងនាំមកនូវឱភាពប្រទេសជាតិ បង្អាក់ការរីកចម្រើន និងការអភិវឌ្ឍជាតិ ព្រម​ទាំង​ធ្វើឲ្យបាត់បង់នូវសមិទ្ធផលដែល សម្តេចតេជោក៏ដូចជាប្រជាជនខ្មែរគ្រប់រូប ដែល​បាន​ខិត​ខំ​កសាង​ដោយលំបាករយៈពេលកន្លងមកផងដែរ»។

តាមរយៈញត្តិដដែលនេះ បានលើកឡើងទៀតថា«សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និង​ចាត់​ទុកទង្វើរបស់ជនអន្ធពាល ដែលជាជនដៃដល់រៀបចំគម្រោងវាយប្រហារដោយដ្រូនចូលក្នុងភូមិ គ្រឹះរបស់សម្តេចតេជោ ប៉ុនប៉ងធ្វើឃាតសម្តេច និងក្រុមគ្រូសារដែលជាទង្វើដ៏ស្មោគក្រោកជាទីបំផុត ក្នុង គោលដៅបំបែបបំបាក់សាមគ្គីភាព និងសុខសន្តិភាពរបស់ប្រទេសជាតិជាដើម»៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm