សម្ព័ន្ធមិត្តអឺរ៉ុបស្វែងរកការរួបរួមជាមួយអ៊ុយក្រែន ខណៈអាមេរិកព្យាយាមរៀបចំការ​ចរចាបញ្ចប់ជម្លោះ

2025/02/16 06:31:29 pm        204

ក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃសៅរ៍ ១៥ ខែកុម្ភៈ បានព្យាយាមបង្ខំខ្លួនទៅកាន់តុចរចាណាមួយស្តីពីសង្គ្រាមអ៊ុយក្រែន ខណៈក្រុងវ៉ាស៊ីនតោនបានប្រកាសថាក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងនឹងជួបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយសមភាគីមកពីទីក្រុងមូស្គូ និងគីវ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្លាស់ប្តូរស្ថានការណ៍ជាក់ស្ដែងនៅសប្តាហ៍នេះ នៅពេលលោកបានប្រកាសថា លោកទំនងជានឹងជួបមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងពេលឆាប់ៗនេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបញ្ចប់ជម្លោះ ដោយទុកឲ្យសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបព្រួយបារម្ភថាវត្តមានរបស់ពួកគេនឹងត្រូវដកចេញ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz និងបេសកជនទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាបទឈប់បាញ់ជាមួយក្រុមអ្នកចរចាររុស្ស៊ី និងអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកកាលពីថ្ងៃសៅរ៍ ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃកិច្ចប្រជុំនោះទេ។

អ្នកសារព័ត៌មាន AFP ម្នាក់ បានរាយការណ៍ថា ប្រមុខការទូតអាមេរិក ខាងលើគ្រោងទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកនៃដំណើរទស្សនកិច្ចដំបូងរបស់លោកនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលលោកបានទៅដល់ប្រទេសអ៊ីស្រាអែល៕ 

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        10
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm