ក្រុមការងារពាក់ព័ន្ធប្រជុំពិនិត្យគោលការណ៍ណែនាំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅបន្ទាយមានជ័យ

2025/02/16 06:42:34 pm        172

មន្ទីរភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំស្តីពី ការអនុវត្តគោលការណ៍ណែនាំការផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានលោក សាយ តេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល ដល់មន្ត្រីជំនាញមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត និងមន្ដ្រីបង្គោលក្រុង ស្រុកឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីការរៀបចំវគ្គតម្រង់ទិសថ្នាក់ស្រុក បន្តអំពីការអនុវត្តគោលការណ៍ណែនាំការផ្ទៀងផ្ទាត់(ODF)ស្ថិតនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្ចាយក្រុងសិរីសោភ័ណខេត្តឧត្តរមានជ័យ។

លោក សាយ តេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច មហាបវរធីបតី ហ៊ុនម៉ា ណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសំដៅ ពង្រីកអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទឲ្យបាន ១០០% នៅឆ្នាំ២០២៥។

លោកបានដឹងថា ដើម្បីសម្រេចឲ្យបានក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវផែនការសកម្មភាពជាតិជំហានទី២៩០% នូវអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមូលដ្ឋាននៅជនបទឆ្នាំ២០២៣ ដែលស្របពេលជាមួយគ្នានេះ ក៏មានខេត្តមួយចំនួនបានតាំងចិត្តសម្រេចឲ្យបាននូវស្ថានភាពបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF )ផងដែរ ។

លោក សាយ តេង បានបញ្ជាក់ថា ការវិនិយោគរបស់គ្រួសារ ដើម្បីសង់បង្គន់ប្រើប្រាស់តាមខ្នងផ្ទះផ្ទាល់ខ្លួន គឺជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុង ការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាដើម ។កង្វះអនាម័យមានផលអវិជ្ជមានជាច្រើនដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ច សង្គម ជាពិសេសប៉ះពាល់ សុខភាពកុមារ ដូចជាការឆ្លងជំងឺ កំណើនអត្រាស្លាប់ និងបញ្ហាក្រិសក្រិនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ការ អភិវឌ្ឍន៍បញ្ញាស្មារតីកុមារ ។

ការទម្លាប់បន្ទោបង់ពាសវាលពាសកាល ដោយសារកង្វះការយល់ដឹងអំពីអនាម័យ កង្វះបង្គន់អនាម័យ និងបរិក្ខាអនាម័យផ្សេងៗ ផ្គួបផ្សំនឹងកង្វះទម្លាប់លាងសម្អាតដៃនឹងសាប៊ូឲ្យ បានត្រឹមត្រូវជាពិសេសក្រោយបន្ទោបង់ និងការទទួលទានទឹកមិនមានសុវត្ថិភាពក្នុងគ្រួសារ ត្រូវបាន អ្នកជំនាញសុខភាពវាយតម្លៃថាជាដើមហេតុចម្បងនៃបញ្ហាទាំងនេះ ។ មកដល់ឆ្នាំ២០១៩ កម្ពុជាសម្រេចបានអត្រាគ្របដណ្ដប់សេវាទឹកស្អាត និងអនាម័យជាមូល ដ្ឋាននៅជនបទប្រមាណ ៧៥% ដែលជាការរីកចម្រើនគួរឲ្យអបអរសាទរសារទរ ទោះជាយ៉ាងនេះក្តី ក្រសួងអភិវឌ្ឍន៍ជនបទនៅមានកិច្ចការជាច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមសហការគ្នាដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ជាពិសេសនៅតំបន់ជនបទ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពវិស័យអនាម័យ និងកម្ពុជាជាប្រទេសគ្មានការបន្ទោបង់ពាសវាលពាសកាល ។

លោក ឃ្លោក នួយ អភិបាលរងខេត្តលើកឡើងថា ការផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យ របស់ប្រជាពលរដ្ឋនៅសហគមន៍ គឺជាកត្តាគន្លឹះដើម្បីសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសម្រាប់ភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង ខេត្តដែលការងារនេះទាមទារឲ្យមានកិច្ចសហការរួមគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងតួអង្គពាក់ព័ន្ធដទៃទៀត ជាពិសេសការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាន ។

លោកបន្តថា ដើម្បីជួយពន្លឿនការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលដែលសហគមន៍មូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំ សម្រេចបាន

ក្នុងនាមលោកជារដ្ឋបាលខេត្តសូមលើកទឹកចិត្តដល់ប្រតិបត្តិករទាំងអស់រួមមាននាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលថ្នាក់ក្រោមជាតិ តួរអង្គពាក់ព័ន្ធដទៃទៀត និងសហគមន៍មូលដ្ឋានចូលរួមអនុវត្តគោលការណ៍ណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត៕ ឃិន សារិទ្ធ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm