ប្រធានក្រុមការងារគណបក្សក្រុងបូកគោប្រាប់សមាជិកឲ្យបង្កើនសកម្មភាព និងពង្រីកសមាជិកថ្មី

2025/02/16 07:14:35 pm        209

ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានណែនាំដល់សមាជិកបក្សនៅគ្រប់មូលដ្ឋានភូមិសង្កាត់ក្នុងក្រុងបូកគោឲ្យបង្កើនសកម្មភាពអនុវត្តការងារតាមគោលការណ៍ណែនាំរបស់បក្ស ឲ្យបានល្អប្រសើរ ពិសេសត្រូវខិតខំពង្រីកសមាជិកថ្មីឲ្យបានកាន់តែច្រើន ដើម្បីធានាថា គណបក្សប្រជាជននៅតែបន្តយកជ័យជម្នះនៅគ្រប់សមរភូមិ នៃការបោះឆ្នោត នាពេលខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំគណបក្សក្រុងបូកគោ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ដួង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានមានប្រសាសន៍ថា ផ្អែកតាមស្ថិតិរបស់ គជប ឆ្នាំ២០២៤ ក្រុងបូកគោមានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ១៥ ០៦០នាក់ ក្នុងនោះសមាជិកបក្សមានចំនួន ១៣ ១៨២នាក់ ស្មើ ៨៧,៥៣% ដែលនេះជាអត្រាមួយខ្ពស់ជាងគេ ក្នុងចំណោមក្រុងស្រុកទាំង៩របស់ខេត្តកំពត។

ឯកឧត្តមបានបន្តថា លទ្ធផលដ៏ល្អនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នា ដែលជាសមាជិកសមាជិកាបក្សនៅគ្រប់មូលដ្ឋាន បានខិតខំបំពេញការងារទាំងបក្ស និងរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ ឆ្លើយតបបាននូវតម្រូវ សំណើ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ ធ្វើឲ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែយ៉ាងណាក៏ដោយ ឯកឧត្តមបានលើកទឹកចិត្តដល់ សមាជិកទាំងអស់ឲ្យបង្កើនសកម្មអនុវត្តការងារតាមគោលការណ៍ណែនាំរបស់បក្ស ដោយផ្អែកតាមស្មារតី នៃកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ទេព ធន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបូកគោ ក៏បានណែនាំនូវការងាសំខាន់ៗមួយចំនួន និងបានប្រាប់ឲ្យសមាជិកបក្សទាំងអស់ត្រូវយកចិត្តទុកដាក់ អានហើយអានទៀត នូវគោលការណែនាំរបស់បក្ស ដើម្បីបានជាទុនសម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋានខ្លួន ពិសេសដើម្បីត្រៀមក្នុងការវាយបក ឲ្យទាន់ពេលវេលា ចំពោះព័ត៌ក្លែងក្លាយ ឬព័ត៍មានញុះញង់ របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដើម្បីធានារក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍សង្គម។ ជាងនោះទៅទៀត ឯកឧត្តមបានណែនាំឲ្យសមាជិកទាំងអស់ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ មានស្មារតីរក្សាចាស់ បង្កើតថ្មី និងត្រូវខិតខំធ្វើទង្វើល្អ ជាគំរូល្អ សម្រាប់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        77
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm