រាជរដ្ឋាភិបាលបានបញ្ចេញថវិកា៦០លានដុល្លារសម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរយៈពេលបីឆ្នាំ

2025/02/17 03:24:39 pm        334

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ ថវិកាចំនួន​៦០លានដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​សម្រាប់​ធ្វើ​ការ​វិនិយោគ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក​ស្អាតនៅ ខេត្តចំនួនប្រាំ គឺខេត្តកំពត ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី និង​ខេត្តពោធិ៍សាត់។

តាមរយៈឆាណែលតេលេក្រាម នាព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​បាន​ឲ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការ​មួយ​ដែល​រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល​រាជ​រដ្ឋាភិ​បាល​បាន​កសាង​បណ្ដាញ​ទឹក​ស្អាត​ដែល​គ្របដណ្ដប់តំបន់ជាច្រើននៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើ​ឱ្យ​តម្រូវ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​កា​ន់​តែ​មានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់​ដែល​កកើត​ថ្មី​ៗ​ជុំវិញ​ទី​ក្រុង និង​ទីប្រជុំជនធំៗ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា «ដើម្បីឆ្លើយតប​នឹង​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបាន​ធ្វើការ​វិនិយោគ​ជា​បន្ត​បន្ទាប់​នៅក្នុ​ង​ការ​បង្កើន​សមត្ថ​ភាព​ផលិត​ទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំបាន​សម្រេច​ផ្ដល់​ថវិកា​ចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និង​បណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ៥ខេត្ត ដែលរួមមាន ÷ ១/ រដ្ឋករទឹកកំពត ខេត្តកំពត ២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង ៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី ៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់»

សម្តេចធិបតី បានប្រកាសទៀតថា រាជរដ្ឋាភិបាលនឹង​បន្ត​កិច្ច​ការងារ​នេះ​(ការ​ពង្រីក​ប្រព័ន្ធ​ទឹក​ស្អាត)​ជា​ជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាព​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​នៅថ្ងៃ​អនាគត។

សូមបញ្ជាក់ថា ថវិកាចំនួន៦០លានដុល្លារសម្រាប់ពង្រីកប្រព័ន្ធទឹកស្អាតនេះ គឺមួយ​ឆ្នាំ​រាជ​រដ្ឋាភិបាល​ផ្តល់ជូន២០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        2
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm