ចលនាផ្តាច់ខ្លួនរបស់សមាជិកបក្សប្រឆាំងនៅតែបន្តកើតមានដូចភ្លៀងរលឹម

2025/02/17 04:45:25 pm        462

បើទោះបីក្រុមក្បាលរឹងជ្រុលនិយមមួយក្តាប់តូចនៅតែចិញ្ចឹមចិត្តវាយប្រហារមកលើរាជរដ្ឋាភិបាលនិង​ក្រុម​គ្រួសាររបស់សម្តេចតាមរយៈឧបាយកលពិសពុលដ៏ខ្មៅកខ្វក់នានា ប៉ុន្តែ​បេក្ខជនជា​ក្រុម​ប្រឹក្សា សមាជិក សមាជិកគណបក្សប្រឆាំងនៅតាមមូលខេត្ត រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ​ទូទាំង​ប្រទេស​បាន​ក្លាយ​ជា​ចលនា​ផ្តាច់​ខ្លួន​ដូច​ទឹក​បាក់​ទំនប់​ដោយ​សុំ​ចូល​មក​រួម​រស់​ជា​មួយ​គណបក្សប្រជាជនកម្ពុជា។

ជាក់ស្តែងកាលពីម្សិលមិញនេះ តាមប្រភពតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​មាន​បេក្ខ​ជន​ជា​ក្រុម​ប្រឹក្សា​គណបក្សភ្លើងទៀនឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងចំនួន១០រូប សកម្មជន​គណបក្ស​ភ្លើងទៀនភូមិខ្នាច ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវចំនួន៦រូប បាន​គោរពស្នើ​សម្តេចតេជោ ហ៊ុន សែន សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ក្នុង​ការគោរពស្នើសុំនេះ ពួក​គាត់​បាន​បង្ហាញ​អំពី​ការ​ដែល​បាន​សម្រេច​ចាក​ចេញ​ពី​បក្ស​ប្រឆាំង​មក​រួមរ​ស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​នេះ​ដោយ​សារ​តែ​អស់​ជំនឿ​លើ​គោល​នយោបាយ និង​ការ​ដឹកនាំ​របស់​គណបក្ស​ខ្លួន​ដែល​ជា​និច្ចកាល​តែង​តែ​ញុះញង់​លាប​ពណ៌​រាជ​រដ្ឋាភិបាល​បង្ក​អស្ថិរភាព ដើម្បី​តែការ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ដែល​មិន​បាន​គិត​អំពី​សេចក្តី​សុខ​របស់​ពលរដ្ឋ និង​ផល​ប្រយោជន៍ជាតិជាធំសូម្បីតែបន្តិច។

សូមបញ្ជាក់ថា ចលនាផ្តាច់ខ្លួនរបស់មន្ត្រីថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិកា​របស់​បក្ស​ប្រឆាំង​សុំ​ចូល​មក​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​បើ​គិត​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨មកមានរហូតដល់រាប់ម៉ឺននាក់។នេះបើតាមឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យBTV News ដឹងកាល​ពី​ពេល​កន្លង​មក​នេះ​៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        2
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm