ព្រះករុណាព្រះមហាក្សត្រ ថ្លែងអំណរគុណសម្តេចតេជោដែល​បានខិតខំធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​មានព្រលឹងឡើងវិញ

2025/02/17 05:03:22 pm        450

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល​បាន​ខិតខំ​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹង និងរស់ឡើងវិញដូចសព្វថ្ងៃនេះ។

ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី​សម្ពោធ​មហា​កុដិ​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធិ​នានា​ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៥នេះព្រះ ករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកដ៏ អស្ចារ្យប៉ិនប្រសប និងឈ្លាសវៃក្នុងការធ្វើឲ្យព្រះពុទ្ធសាសនា និង​វត្ត​អារាម​មាន​ភាពរីកចម្រើនជាបន្តបន្ទាប់ ដែលនាំឲ្យមានស្ថិរភាពសង្គម និងសុខសន្តិភាព​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសនោះដែរ ព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំ របស់​រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ មាន​គោល នយោបាយច្បាស់លាស់ និងសមស្របទទួលបានការរីកចម្រើន និងស្ថិរភាព​សង្គម​ល្អ​ប្រសើរ ខណៈអាស្រ័យហេតុនេះគ្មានបុគ្គលណាមួយប្រមាថ ឬប្រទូសរាយចំពោះ​ព្រះពុទ្ធ​សាសនា​នៅ​សម័យកាលនៃសុខ សន្តិភាពនេះបាននោះឡើយ។

ព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏បានថ្លែងអំណរអរគុណ និងកោតសរសើរដល់សប្បុរសជននា នា​រួមទាំងពុទ្ធបរិស័ទ ដែលបានករសាង និងជុះជុលមហាកុដ្ឋសម្តេចព្រះសង្ឈរាជ ជូន ណាត​ និង​វិទ្យា​ស្ថាន​ស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម តាំង​ពី​ដំណាក់​កាលដំបូងរហូតដល់បានរួចជាស្ថាពរបានយ៉ាងល្អប្រពៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm