មួយសប្តាហ៍មុនការបោះឆ្នោតសកលរបស់ប្រទេសអាល្លឺម៉ង់ មនុស្សរាប់ម៉ឺននាក់ បានចេញតវ៉ាតាមផ្លូវក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃអាទិត្យ ១៦ កុម្ភៈ ដើម្បីធ្វើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹងក្រុមស្តាំនិយម។
យោងតាមនគរបាលបានឱ្យដឹងថា មនុស្សប្រហែល៣០.០០០ នាក់បានចូលរួមក្នុងការតវ៉ានោះ ខណៈក្រុមអ្នករៀបចំបានដាក់ចំនួនអ្នកចូលរួមប្រមាណ៣៨.០០០នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមអ្នករៀបចំកម្មវិធីបានអំពាវនាវឱ្យមានការតតាំងយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល ការរើសអើងជាតិសាសន៍ ការប្រឆាំងជនជាតិជ្វីស និងអរិភាពដ៏ឃោឃៅ ក៏ដូចជាការប្តេជ្ញាចិត្តចំពោះយុត្តិធម៌សង្គម លក្ខខណ្ឌការងារយុត្តិធម៌ ការការពារអាកាសធាតុ និងនយោបាយអន្តរជាតិប្រកបដោយការទទួលខុសត្រូវ។
ថ្លែងនៅលើឆាក តារាសម្តែង និងជាតន្ត្រីកលោក Herbert Groenemeyer បានជំរុញឱ្យហ្វូងមនុស្សទៅបោះឆ្នោតក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយនិយាយថា លទ្ធិប្រជាធិបតេយ្យអាល្លឺម៉ង់កំពុងរងការវាយប្រហារពីសត្រូវនៃលទ្ធិប្រជាធិបតេយ្យ ដែលចង់បំផ្លាញ ការរួមរស់ដោយសន្តិភាពជាមួយគ្នារបស់ពួកគេ៕