សារព័ត៌មាន Reuters បាននិយាយថា សហរដ្ឋអាមេរិក បានសួរសម្ព័ន្ធមិត្តសហភាពអឺរ៉ុបនូវអ្វីដែលពួកគេត្រូវការពីទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងការរៀបចំសន្តិសុខនៅអ៊ុយក្រែន។
ដំណើរការផ្នែកការទូត រួមមាន៦ចំណុច និងសំណួរជាច្រើន ក៏បានសួរផងដែរថាតើប្រទេសណាខ្លះ អាចរួមចំណែកក្នុងការធានា ដែលនឹងមានឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ជាផ្នែកនៃដំណោះស្រាយសន្តិភាព និងថាតើទំហំនៃកងកម្លាំងដែលដឹកនាំដោយសហភាពអឺរ៉ុប អាចមានប៉ុនណា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុបភ្ញាក់ផ្អើល ដោយអំពាវនាវទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលកងកម្លាំងរបស់លោក បានវាយលុកលើអ៊ុយក្រែនរយៈពេល៣ឆ្នាំមកនេះ ដោយពុំបានពិភាក្សាជាមួយពួកគេ ឬទីក្រុងគីវ ហើយបានប្រកាសចាប់ផ្តើមការចរចាសន្តិភាព ភ្លាមៗ។
សារព័ត៌មាននានារួមទាំងសារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក បានផ្ញើឯកសារមួយដោយសួររដ្ឋាភិបាលសហភាពអ៊ឺរ៉ុបនូវអ្វីដែលពួកគេអាចរួមចំណែកដល់ការធានាបានសន្តិសុខ ប៉ុន្តែឯកសារពេញលេញដែលទទួលបានដោយសារព័ត៌មាន Reuters បង្ហាញថា សហរដ្ឋអាមេរិក ក៏កំពុងស្នើសុំអ្វីដែលពួកគេត្រូវការពីទីក្រុងវ៉ាស៊ីនតោន ដើម្បីអាចរួមចំណែកបាន។