កម្ពុជា​-​ចិន គ្រោង​ចុះហត្ថលេខា​លើ​ពិធីសារ​អនាម័យ ​និង​ភូតគាម​អនាម័យ​នាំចេញ​ផ្លែ​មៀន ឆ្នាំក្រោយ​

2021/11/17 12:20:50 am        304

​ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការចចារ​ក្នុង​ការ​រៀបចំ​ឯកសារ ក៏ដូចជា​បច្ចេកទេស​ដើម្បី​នាំ​ផ្លែ​មៀន​ប៉ៃលិន​ចេញទៅ​ប្រទេស​ចិន បាន​កំពុង​មាន​វឌ្ឍនភាព​ការងារ​ទៅមុខ​ល្អ​ប្រសើរ ហើយ​សង្ឃឹមថា​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ នឹង​អាច​ចុះហត្ថលេខា លើ​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​(SPS)​ជាមួយ​ភាគី​ចិន​។​

​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម កែវ មុ​នី្ន​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា មកដល់ពេលនេះ ផ្លែ​មៀន​ប៉ៃលិន ជា​មុខ​ដំណាំ​ទី​៦​ហើយ​បន្ទាប់ពី​អង្ករ ចេក ស្វាយ ជំនិត​ដំឡូង​មី និង​ពោត ដែល​កម្ពុជា​កំពុង​ច​ចារ​ជាមួយ​ភាគី​ចិន​ក្នុង​ការនាំចេញ​។ កម្ពុជា កំពុង​ត្រៀម​ឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត ដូចជា​ម្រេច ដូង ទុរេន និង​ស្រកានាគ​ជាដើម ដើម្បី​ត្រៀម​បន្ទាប់ពី​មៀន​ប៉ៃលិន​នេះ​។​

​ឯកឧត្ដម​ បាន​បញ្ជាក់​ថា កម្ពុជា ចង់​ជំរុញ​បើក​នីតិវិធី​ម្តង​លើ​មុខទំនិញ និង​ផលិតផល​កសិកម្ម​ឲ្យ​បាន ២-៣​មុខ​ដំណាំ ឬ​ជា​កញ្ចប់ ប៉ុន្តែ​ ភាគី​ចិន​ស្នើសុំ​ឲ្យ​អនុវត្ត​ម្តង​មួយ​មុខ​ដំណាំ ដែល​នេះ​ជាការ​អនុលោម​តាមច្បាប់​របស់​ភាគី​ចិន ដែល​មុននឹង​បើក​ច្រក​ទីផ្សារ​នាំចូល តម្រូវ​ឲ្យ​មានការ​ឯកភាព​គ្នា​អំពី​ទិដ្ឋភាព​បច្ចេកទេស និយាយ​ជា​រួម គឺ​អំពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចូល​ផលិតផល​នីមួយៗ ត្រូវ​ច​ចារ​ជាមុន​។

​ឯកឧត្ដម ​បាន​បន្ថែមថា សម្រាប់​កម្ពុជា ចម្ការ​ដែល​អាច​នាំចេញ​មៀន​ទៅ​ប្រទេស​ចិន​បាន ត្រូវតែ​ជា​កសិដ្ឋាន​ដែល​ចុះបញ្ជី​ការអនុវត្ត​កសិកម្ម​ល្អ ទើប​អនុញ្ញាត​បាន​។​

​សូម​បញ្ជាក់ថា ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ គឺ​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​។

កិច្ចព្រមព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​បាន​ចែងថា អនាម័យ និង​ភូតគាម​អនាម័យ ត្រូវ​ស្រប​នឹង​លក្ខខណ្ឌ​ជាក់លាក់​រួម​ទាំង​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​សុខភាព​មនុស្ស និង​សត្វ ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​។ ដំណាំ​មិនគួរ​មាន​សំណល់​ថ្នាំ​កសិកម្ម​ទេ ឬ​សារ​ធាតុគីមី​បំពុល​ជីវសាស្ត្រ រួមទាំង​សត្វល្អិត​ផងដែរ​៕ ​អត្ថបទ៖​ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm