និស្សិតនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមានសន្តិសុខកាន់តែប្រសើរ នៅក្នុងបរិវេណសាកលវិទ្យាល័យ បន្ទាប់ពីមានការចាក់សម្លាប់និស្សិតសាកលវិទ្យាល័យម្នាក់ ក្នុងអំឡុងពេលចោរកម្ម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍ថា អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានបញ្ជាឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុ បន្ទាប់ពីមានករណីសម្លាប់និស្សិត ដែលបានបង្កឱ្យមានការតវ៉ានៅសាកលវិទ្យាល័យតេអេរ៉ង់។
និស្សិតផ្នែកធុរកិច្ច ឈ្មោះ Amir Mohammad Khaleqi អាយុ១៩ ឆ្នាំ ត្រូវបានចាក់រហូតដល់ស្លាប់ដោយចោរប្លន់ ប្រើប្រាស់ម៉ូតូដែលបានប្លន់យកបូបស្ពាយរបស់គាត់ នៅជិតអន្តេវាសិកដ្ឋាន។
និស្សិតម្នាក់បាននិយាយថា «ខ្ញុំ បានឃើញករណីបែបនេះជាច្រើន ទោះបីជាមានរបាយការណ៍ក៏ដោយ ក៏ការអនុវត្តច្បាប់ ពុំបានតាមដានឡើយ ដែលនាំឱ្យខ្វះសុវត្ថិភាព»។
ដោយប្រឈមទៅនឹងកំហឹងជាសាធារណៈចំពោះអតិផរណាហក់ឡើងខ្ពស់ និងរូបិយប័ណ្ណធ្លាក់ចុះ និងការព្រួយបារម្ភជាថ្មីនូវ «សម្ពាធខ្ពស់» របស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាជ្ញាធរប្រទេសអ៊ីរ៉ង់ មានការប្រុងប្រយ័ត្នចំពោះការតវ៉ាដដែលៗដែលបានកើតឡើងក្នុងឆ្នាំ២០២២ ដោយការស្លាប់នគរបាលស្ត្រីវ័យក្មេងម្នាក់នៅក្នុងមន្ទីរឃុំឃាំង ។