ស្វាយរៀង ៖ រដ្ឋបាលឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងលោកអ៊ិច ប៊ុនធឿន នៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋ ដែលគ្មានដីលំនៅដ្ឋាន ដីបង្កបង្កើនផល សូមអញ្ជើញមកទំនាក់ទំនងនិងធ្វើការចុះឈ្មោះសុំដី សម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅសាលាឃុំ ខណៈដែលរាជរដ្ឋាភិបាល មានគោលការណ៍បែងចែកដីនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ផ្តល់អោយពលរដ្ឋដែលខ្វះខាតដីសង់លំនៅដ្ឋាន និងបង្កបង្កើមផលដើម្បីបំណិនជីវិត។
លោកបានបញ្ជាក់ថាបន្ទាប់ពីរាជរដ្ឋាភិបាលមានគោលការបែងចែកដីធ្លីជូនពលរដ្ឋដែលប្រឈមកង្វះខាតដីពិតប្រាកដនៅតាមភូមិឋាននានាក្នុងទូទាំងប្រទេសកាលពីពេលថ្មីៗនេះក្នុងនោះរដ្ឋបាលឃុំគ្រួស បានធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋជាទូលំទូលាយតាមគ្រប់មធ្យោបាយ សំដៅធ្វើឲ្យពលរដ្ឋបានយល់ជ្រៀតជ្រាប ពីព័ត៌មានបែងចែកដីរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យពលរដ្ឋមកធ្វើការចុះឈ្មោះ សុំដីពីរាជរដ្ឋាភិបាលរួចរាល់ហើយនៅទូទាំងឃុំក្នុងនោះមានពលរដ្ឋចំនួនមួយគ្រួសារបានស្ម័គ្រចិត្តមកចុះឈ្មោះសុំដីដើម្បីរស់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយដែរ ។



