ទួរគីនឹងពិចារណាអំពីវត្តមានយោធារបស់ខ្លួន នៅស៊ីរី ប្រសិនបើជនសកម្មប្រយុទ្ធឃើដ ត្រូវកម្ចាត់អស់

2025/02/17 10:51:49 pm        25

រដ្ឋមន្ត្រីការបរទេសទួរគី បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក នឹងពិចារណាឡើងវិញអំពីវត្តមានយោធារបស់ខ្លួន នៅភាគឦសានប្រទេសស៊ីរី ប្រសិនបើមេដឹកនាំថ្មីរបស់ប្រទេសនោះ កម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោក Hakan Fidan បាននិយាយនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani ដែលមិនបានធ្វើអត្ថាធិប្បាយអំពីការលើកឡើងនោះទេ។ លោក Fidan ធ្លាប់បានបង្ហាញគំនិតបែបនេះ ពីមុនមក។

គណបក្សពលករឃើដ ឬ PKK បានធ្វើការបះបោរប្រឆាំងនឹងប្រទេសទួរគី អស់រយៈពេលជាច្រើនទសវត្សរ៍ ដោយស្វែងរកស្វ័យភាពកាន់តែខ្លាំងសម្រាប់ប្រជាជនឃើដ។

លោក Fidan បាននិយាយថា៖«យើងមិនអាចអត់ឱនឲ្យក្រុមជីវពលប្រដាប់អាវុធ ក្នុងទម្រង់ណាមួយឡើយ» ។ លោកបានបន្ថែមថា ក្រុមបែបនេះ គួរតែត្រូវបានរួមបញ្ចូល «ក្រោមកងទ័ពជាតិតែមួយ» នៅក្នុងប្រទេសស៊ីរី ហើយបានបញ្ជាក់ថា មេដឹកនាំថ្មីរបស់ខ្លួន បានឆ្លើយតបទៅនឹងគំនិតនោះ។

លោក Al-Shaibani ពិតជាបាននិយាយគាំទ្រដល់ការរំសាយអាវុធគ្រប់ក្រុមមិនមែនរដ្ឋ និងរួមទាំងជនជាតិឃើដ នៅក្នុងរដ្ឋាភិបាលថ្មីរបស់ស៊ីរី។

វត្តមានរបស់កងកម្លាំងដែលគាំទ្រដោយទួរគី នៅភាគឦសានប្រទេសស៊ីរី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមបះបោរ បានបណ្តេញអតីតប្រធានាធិបតីលោក បាសា អាល់អាសាដ( Bashar Assad) កាលពីចុងឆ្នាំមុន ហើយកងកម្លាំង បាននិងកំពុងតម្រង់គោលដៅទៅលើកងកម្លាំងឃើដ ខ្លាំងជាងមុន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm