បណ្តាញទូរទស្សន៍៖ អាជ្ញាធរហ្កាហ្សា និយាយថា មានជំនួយមនុស្សធម៌តិច ហូរចូលក្នុងដែនដីប៉ាឡេស្ទីន

2025/02/17 10:55:50 pm        50

ទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់ បានរាយការណ៍ដោយដកស្រង់សម្តីការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលហ្កាហ្សាថា អាជ្ញាធរនៃតំបន់ហ្កាហ្សាស្ទ្រីប បានប្រកាសពីការថយចុះនូវលំហូរនៃជំនួយមនុស្សធម៌ ទៅដល់ដែនដីប៉ាឡេស្ទីន។

យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា ចំនួនរថយន្តដឹកជំនួយមនុស្សធម៌ ដែលចូលមកក្នុងតំបន់នេះ

ពីរថ្ងៃកន្លងទៅនេះ មិនលើសពី ៣០% នៃចំនួនដែលរំពឹងទុកនោះទេ។

ការបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប បានបន្ត បន្ទាប់ពីនាយករដ្ឋមន្រ្តីកាតា និងជារដ្ឋ  មន្ត្រីការបរទេស លោកSheikh Mohammed bin Abdulrahman bin Jassim Al Thani បានប្រកាសកាលពីថ្ងៃទី ១៥ ខែមករាថា ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដូហា និងគែរ ភាគីជម្លោះ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួន នៅក្នុងដែនដីនេះ និងការចាប់ផ្តើមនៃបទឈប់បាញ់។ ការផ្អាកនៅក្នុងអរិភាព បានបញ្ចប់ជាផ្លូវការ នៅថ្ងៃទី ១៩ ខែមករា។

នៅថ្ងៃទី ១០ ខែកុម្ភៈ អ្នកតំណាងនៃអង្គភាពយោធារបស់ចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយអះអាងថា អ៊ីស្រាអែលបានរំលោភលើលក្ខខណ្ឌរបស់ខ្លួន។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រុមហាម៉ាស បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប ដើម្បីរក្សាកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ក្នុងទម្រង់ដើមរបស់ពួកគេ ជាថ្នូរនឹងជំនួយមនុស្សធម៌ និងប្រេងឥន្ធនៈ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm