ព្រះ​ខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន វិសាខា និង​បឹងកេត​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​

2021/11/17 05:25:59 pm        168

បាល់ទាត់៖ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ជើងឯក​ ៤​ដង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន ២០២១ ពាន​ថ្នាក់ជាតិក្រោយ​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣​ទល់នឹង​០ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​។​

​លេង​បាន​ត្រឹម​ប្រាំ​នាទី​តែប៉ុណ្ណោះ កីឡាករ សារ៉េត គ្រី​យ៉ា ស៊ុត​បញ្ចូល​ទី​បានសម្រេច​ឱ្យ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​នាំមុខ​។ បី​នាទីបន្ទាប់​កីឡាករ អ៊ា​ន ពិសី អ​តី​តយុ​វជន​សាលា​បាល់ទាត់​ជាតិ​បាទីបន្ថែម​គ្រាប់​ទី​២ ​ឱ្យ​ព្រះខ័ន​រាជ មុនពេល​កីឡាករ សួន សុវណ្ណ ស៊ុត​បាល់​ពិន័យ ​១១​ម៉ែត្របានសម្រេច​នៅ​នាទី​ទី​៨១ ឱ្យព្រះខ័ន​រាជឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣​ទល់នឹង​០​។​ ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រថ្ងៃទី​២២ ខែ​វិច្ឆិកា​ខាងមុខ ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​ប្រកួត​ជាមួយម្ចាស់​ពាន​ពីរដង​ភ្នំពេញ​ក្រោ​ន ដែល​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ១​ទល់នឹង​០ ដោយ​គ្រាប់​បាល់​កីឡាករយុវជន សំអុល ទីណា នៅ​នាទី​ទី​៧៤​។​ ​ចំនែក​ក្លិប​ណា​ហ្កា​វើ​លម្ចាស់​ពាន​ម្តង និង​ជា​ក្រុម​ជើងឯក​រង​ពាន​ច្រើនជាងគេបាន​ធ្លាក់​ចេញពី​ការប្រកួត ក្រោយ​បឹងកេត​វាយ​បក​តាម​ស្មើ និង​ឈ្នះ​ដោយ​បាល់​កាត់សេចក្តី ​១១​ម៉ែត្រ​នៅ​ស្តា​ត​ចាស់​។​

​ប្រកួត​បាន​ត្រឹម ​៤​នាទី​កីឡាករ​ដែល​លេង​ពាន​សម្តេច​គ្រប់ពេល​តាំងពី​ឆ្នាំ​២០០៧ គួច សុ​កុម្ភៈ តែ​ត​បញ្ចូល​ទី​បានសម្រេច​ឱ្យ​ម្ចាស់ផ្ទះ​ណា​ហ្កា​នាំមុខ មុន​អតីត​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង នុប តុលា បន្ថែម​គ្រាប់​ទី​២​ ឱ្យ​ក្រុម​នៅ​នាទី​ទី​៨៥​។ អ្វីៗ​ពិតជា​ប្រែ​ប្រូ​លនៅសល់​មិន​ដល់​ពីរ​នាទី​មុន​ចប់​ការប្រកួត កីឡាករ ចាន់ វ​ឌ្ឍ​នា បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ផ្ទួនៗឱ្យ​បឹងកេត​តាម​ស្មើ ២​ទល់នឹង​២​។ ទីបំផុត​បឹងកេត គោចរ​ទៅកាន់​វគ្គ​ ៤​ក្រុម​ចុងក្រោយបន្ទាប់ពី​ឈ្នះ​ ៨​ទល់នឹង​៧ ក្នុង​វគ្គ​កាត់សេចក្តី​ស៊ុត​បាល់​ ១១​ម៉ែត្រ​។​ ​វគ្គពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​សប្តាហ៍​ក្រោយ បឹងកេតត្រូវ​ប្រកួត​ជាមួយ​វិសាខាដែល​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៦​ទល់នឹង​០ ដោយ​គ្រាប់​បាល់​កីឡាករ កែវ សុខ​ផេង ៣គ្រាប់​តែឯង និង​ ៣​គ្រាប់​ទៀត​ធ្វើបាន​សម្រេច​ដោយ​ ទិ​ត្យ ឌី​ណា, អ៊ិន សូ​ដា​វីត និង​ទៀត គឹម​ហេង​។​ ​តាម​ការគ្រោងទុក វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm