ក្រុមជនអន្តោប្រវេសន៍ឥណ្ឌាទី ៣ មកពីសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងភាគខាងជើង Amritsar ក្រោយត្រូវបាននិរទេសខ្លួនកាលពីយប់ថ្ងៃអាទិត្យ ។
ស្នងការរងនគរបាលក្រុង Amritsar អ្នកស្រី Sakshi Sawhney និយាយថា ជនអន្តោប្រវេសន៍និរទេសខ្លួនសរុប ១១២នាក់ បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌាតាមជើងហោះហើរទី ៣ របស់សហរដ្ឋអាមេរិក ។
អ្នកស្រី Sawhney បន្តថា នីតិវិធីអន្តោប្រវេសន៍កំពុងធ្វើឡើង ហើយពួកយើងបានផ្តល់ជាចំណីអាហារដល់ពួកគេ ពួកយើងផ្តល់ជាទឹកដីគោកំប៉ុង និងខោទឹកនោមផងដែរដល់អ្នកដែលមានទារកជាប់ខ្លួន ។
អ្នកស្រីថា ពួកយើងបានរៀបចំឯកសារ ដើម្បីបញ្ជូនពួកគេវិលត្រឡប់ទៅផ្ទះវិញ ។ ដំណើរការអន្តោប្រវេសន៍របស់ពួកគេកំពុងបន្ត ប៉ុន្តែពួកយើងត្រូវការពេលដើម្បីបញ្ជូនពួកគេត្រឡប់ទៅកាន់ផ្ទះវិញ ។

គ្រួសារជនអន្តោប្រវេសន៍និរទេសខ្លួននិយាយថា ពួកគេបានចំណាយប្រាក់រាប់លានរូពី ស្មើនឹងរាប់ម៉ឺនដុល្លារ ដើម្បីធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក បានផ្លូវខុសច្បាប់ ដោយសង្ឃឹមថានឹងអាចស្វែងរកឱកាសការងារ ។
យោងតាមទិន្នន័យពីរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ ពលរដ្ឋឥណ្ឌាជាង ១៥.០០០នាក់ ត្រូវបានបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក ក្នុងនោះចំនួនជនអន្តោប្រវេសន៍ច្រើនបំផុតជាប់កំណត់ត្រា បានកើតមាន អំឡុងអាណត្តិលើកមុនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕

