ផ្លូវបេតុង១ខ្សែក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ

2025/02/18 12:06:46 am        111

កណ្ដាល ៖ ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន ពោលគឺបាននិងកំពុងប្រែក្លាយជនបទ ទៅជាតំបន់ដែលមានភាពរីកម្រើន។

​ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១,៥៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនាផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានជំរុញការអភិវឌ្ឍន៍នៅតាមជនបទ ពីគ្មានផ្លូវមកមានផ្លូវ, ផ្លូវដែលពិបាកធ្វើដំណើរមកជាផ្លូវក្រាលក្រួស, ជាពិសេសនៅតាមតំបន់ជនបទមួយចំនួន បានប្រែក្លាយពីផ្លូវ ក្រាលក្រួស មកជាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ដូចផ្លូវនៅទីនេះជាដើម។

ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញលើកកម្ពស់ផ្លូវនៅតាមជនបទ តាមរយៈការស្តារ, ការ ស្ថាបនា និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាការប្រើប្រាស់យូរ អង្វែង និងធន់ទៅនិងបម្រែបម្រួលអាកាសធាតុ ដើម្បីជំរុញដំណើរការអន្តរសេដ្ឋកិច្ច-សង្គម និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។ បញ្ហានេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងបន្តយកចិត្តទុកដាក់ លើការជួសជុលផ្លូវជនបទជា ប្រចាំ, ពង្រឹងការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃអនុវត្តគម្រោងជាដើម។ ជាក់ស្តែងផ្លូវបេតុងនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាផ្លូវ នេះបានយ៉ាង ល្អប្រសើរ ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឧត្តមសេនីយ៍ទោ អ៊ុន សុវណ្ណាសារ អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចមក នាយកដ្ឋានក៏បានចាប់ផ្តើមស្ថាបនា និងឈានមកដល់ការវាយតម្លៃបញ្ចប់សុពលភាព, បច្ចុប្បន្នផ្លូវនេះបានកំពុងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋជាដើម។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាចដ៏ធំធេងរបស់រាជរដ្ឋាភិ- បាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកដល់មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាម មូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងនេះជាដើម ។ ទាក់ទិនបញ្ហាផ្លូវនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ សូមចូលរួម ថែទាំងផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ជាសាធារណៈ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗ ទទួលបានក្រម៉ាចំនួន១៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm