សហភាពអាហ្វ្រិកជំរុញឲ្យក្រុមឧទ្ទាម M23 រំសាយអាវុធដើម្បីបញ្ចៀសសង្រ្គាមក្នុងតំបន់នៅកុងហ្គោ

2025/02/18 12:26:25 am        50

កាលពីថ្ងៃអាទិត្យម្សិលមិញ សហភាពអាហ្វ្រិក បានជំរុញឲ្យក្រុមឧទ្ទាម M23 រំសាយអាវុធ ដើម្បីបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំជាងនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលដែលភាពវឹកវរបានកើតមាននៅទីក្រុងភាគខាងកើត Bukavu ក្រោយក្រុមឧទ្ទាមរុលទៅដល់ទីក្រុងមួយនេះ ។

ក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា បានរុលទៅដល់តំបន់ភាគខាងត្បូងឆ្ពោះទៅកាន់ទីក្រុង Bukavu ដែលជាទីក្រុងធំបំផុតទី ២ ស្ថិតនៅភាគខាងកើតកុងហ្គោ ចាប់តាំងពីពួកគេរឹបអូសបានទីក្រុង Goma ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមួយនេះ កាលពីខែមុន ។

ពួកគេបានធ្វើដំណើរទៅដល់តំបន់ជាយក្រុង Bagira ស្ថិតនៅភាគខាងជើងទីក្រុង Bukavu កាលពីយប់ថ្ងៃសុក្រ ហើយដណ្តើមបានមជ្ឈមណ្ឌលទីក្រុងមួយនេះ កាលពីព្រឹកថ្ងៃអាទិត្យ ។

លោក Bankole Adeoye គឺជាស្នងការសហភាពអាហ្វ្រិកទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Addis Ababa ប្រទេសអេត្យូពីថា ពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ដល់សង្រ្គាមបើកចំហរ និងក្នុងតំបន់នៅភាគខាងកើតកុងហ្គោ ។

លោកបន្តថា ពួកយើងសូមធ្វើការលើកឡើងជាថ្មីម្តងទៀតពីការប្រុងប្រយ័ត្ន និងតម្រូវការឲ្យក្រុមឧទ្ទាម M23 និងក្រុមគាំទ្ររបស់ពួកគេត្រូវរំសាយអាវុធ និងដកខ្លួនចេញពីអាកាសយានដ្ឋានក្រុង Goma និងដែនដីកាន់កាប់ផ្សេងទៀត ។

ស្ថានភាពមួយនេះ បានធ្វើឲ្យកើតមានក្តីបារម្ភថាតំបន់មួយនេះ អាចធ្លាក់ទៅក្នុងសង្រ្គមព្រំដែន ធ្វើឲ្យគេរំឭកដល់ជម្លោះក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ដែលបានសម្លាប់មនុស្សរាប់លាននាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm