អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ខិត​ជិត​កក់​កៅអី World Cup ក្រោយ​រក​បាន ៣​ពិន្ទុ​បន្ថែម​ក្នុង​ពូ​ល A

2021/11/17 06:08:35 pm        168

​បាល់ទាត់៖ ​ឈាន​មកដល់​ប្រកួត​ទី៦ ក្នុង​ពូ​ល A នៃ​ការប្រកួត​ជំ​រុះ World Cup ២០២២ តំបន់​អាស៊ី​ជុំ​ទី៣ ក្រុមបាល់ទាត់អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ខិត​ជិត​ធានា​បាន​កៅអី​នៅ​កាតា​ហើយ ​ក្រោយ​ឈ្នះ​គូ​ប្រកួត​រៀងខ្លួន​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​។

​​អ៊ីរ៉ង់​ដែល​ជា​ក្រុម​នាំ​មុខ​គេ​នៅ​ក្នុង​ពូ​ល A នេះ​បាន​យកឈ្នះ​ក្រុម​ស៊ី​រី​លទ្ធផល ៣-០ ដោយ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Zenit St. Petersburg, Sardar Azmoun នៅ​នាទី​ទី​៣៣, បាល់​ពិន័យ ១១​ម៉ែត្រ​នៅ​នាទី​ទី​៤២ ដោយ Ehsan Hajsafi និង​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៨៩ ដោយ Ali Gholizade​។ ជ័យជំនះ​នេះ​ធ្វើ​ឱ្យ​អ៊ីរ៉ង់​បន្ត​នាំ​មុខ​គេ​ក្នុង​ពូ​ល A នេះ​មាន ១៦ពិន្ទុ​ពី​ការប្រកួត ៦លើក​ឈ្នះ ៥ ស្មើ ១ មិនដែល​ចាញ់​។ ​​ចំណែក​កូរ៉េ​ក៏មាន​លទ្ធផល​ឈ្នះ ៣-០ ដូច​អ៊ីរ៉ង់​ដែរ​គឺ​យកឈ្នះ​អ៊ីរ៉ាក់​។ ​​បី​គ្រាប់​របស់​កូរ៉េ​សំរេចបាន​ដោយ Lee Jae-sung នៅ​នាទី​ទី៣៣ មុន​ពេលដែល​ខ្សែប្រយុទ្ធ Spurs, Heung-min Son ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៧៤ និង​គ្រាប់​ចុងក្រោយ​ដោយ Jeong Woo-yeong នាទី​ទី៨០​។

​​ជ័យជំនះ​កូរ៉េ​បន្ត​ឈរ​លេខ ២ ក្នុង​ពូ​ល A មាន ១៤ពិន្ទុ​ដេញ​ពីក្រោយ​អ៊ីរ៉ង់ ២ពិន្ទុ​ ខណៈ​ក្រុម​ទាំង២ ​កាន់តែ​កៀក​នឹង​កក់​កៅអី​ស្វ័យប្រវត្តិ​ទៅហើយ​ប្រសិន​ឈ្នះ​ប្រកួត​បន្ទាប់​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល A នេះដែរ​អារ៉ាប់​រួម​យកឈ្នះ​លី​បង់ ១-០ ដោយ​គ្រាប់​បាល់​របស់ Ali Mabkhout នៅ​នាទី​ទី៨៥ ធ្វើឱ្យ​អារ៉ាប់​រួម​ឡើង​មកឈរ​លេខ ៣ តំណែង Play-Off មាន ៦ពិន្ទុ​ទំលាក់​លី​បង់​ទៅ​លេខ ៤ វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm