ប្រតិបត្តិករបាននិយាយនៅថ្ងៃចន្ទនេះថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារស្ថានីយបូមប្រេងដ៏សំខាន់មួយ នៅកន្លែងរក្សាទុកបំពង់បង្ហូរប្រេងអន្តរជាតិដ៏សំខាន់មួយ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដែលរំខានដល់ការផ្គត់ផ្គង់ ពីប្រទេសកាហ្សាក់ស្ថាន។
ទីក្រុងគីវ បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីពេញជម្លោះរយៈពេល ៣ឆ្នាំ ដោយស្វែងរកការវាយលុកទីតាំងដែលខ្លួននិយាយថា ផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់កងទ័ពរបស់ទីក្រុងមូស្គូ ឬ ជួយផ្តល់មូលនិធិ ដើម្បីគាំទ្រការវាយលុករបស់ខ្លួន។
នៅក្នុងការវាយប្រហារចុងក្រោយបំផុតពេញមួយយប់ យានដ្រូនផ្ទុកគ្រឿងផ្ទុះចំនួន ៧គ្រឿង បានវាយប្រហារស្ថានីយបូមប្រេងរបស់ក្រុមហ៊ុន Caspian Pipeline Consortium ដែលដឹកជញ្ជូនប្រេងកាហ្សាក់ស្ថានឆ្លងកាត់ភាគខាងត្បូងប្រទេសរុស្ស៊ីសម្រាប់ការនាំចេញ តាមរយៈសមុទ្រខ្មៅ រួមទាំងទៅកាន់អឺរ៉ុបខាងលិចផងដែរ។
ក្រុមហ៊ុននេះ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ការដឹកជញ្ជូនប្រេងតាមរយៈប្រព័ន្ធបំពង់ Tengiz-Novorossiyskនេះ ត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយការចំណាយ»។