ប្រទេសចិន ប្រាប់ថា ជំហរអាមេរិកលើបញ្ហាកោះតៃវ៉ាន់ បានដើរថយក្រោយ

2025/02/18 01:03:52 am        67

អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ជំហររបស់សហរដ្ឋអាមេរិក ចំពោះបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ បាន «ដើរថយក្រោយយ៉ាងខ្លាំង» បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានដកចេញនូវឯកសារយោង ពាក់ព័ន្ធនឹងឯករាជ្យរបស់កោះតៃវ៉ាន់ នៅក្នុងការធ្វើបច្ចុប្បន្នភាព ចំពោះបញ្ហាកោះតៃវ៉ាន់លើគេហទំព័ររបស់ខ្លួន។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានលុបចោលសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន ដែលលើកឡើងថា ខ្លួនមិនគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់។ ចំណាត់ការនេះត្រូវបានស្វាគមន៍ដោយទីក្រុងតៃប៉ិ ប៉ុន្តែបានបង្កឲ្យមានការរិះគន់ខ្លាំងក្លាបំផុតពីទីក្រុងប៉េកាំង ចាប់តាំងពីលោក Donald Trump ត្រលប់ទៅកាន់សេតវិមាន។ ប្រទេសចិនអះអាងថា កោះគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ជាដែនដីរបស់ខ្លួន។

នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក «កែតម្រូវកំហុសឆ្គងភ្លាមៗ» ជុំវិញការដកនោះ ឬបើមិនដូច្នោះទេ ប្រឈមនឹង «ការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត» ដល់ទំនាក់ទំនងចិន-អាមេរិក ដែលកំពុងត្រូវបានសាកល្បងជាថ្មីម្តងទៀត ដោយការវិលត្រលប់មកអនុវត្តគោលនយោបាយ « America First» (អាមេរិកទី១) របស់រដ្ឋបាលលោក Trump។

អ្នកនាំពាក្យក្រសួង លោក Guo Jiakun បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ការពិនិត្យឡើងវិញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អំពីបញ្ជីផ្លូវការ ទាក់ទងនឹងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ តំណាងឲ្យការដើរថយក្រោយយ៉ាងខ្លាំងក្លា នៅក្នុងជំហររបស់ខ្លួន ចំពោះកោះតៃវ៉ាន់ ហើយបញ្ជូនសារនាំឲ្យមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរដល់ក្រុមបំបែកខ្លួន ដែលកំពុងទាមទារឯករាជ្យឲ្យកោះតៃវ៉ាន់»។

អមដោយការព្រមានឲ្យទីក្រុងវ៉ាស៊ីនតោនដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយ «ប្រុងប្រយ័ត្នបំផុត» នោះ លោក Guo បានបន្ថែមថា៖ «នេះជាភស្តុតាងបន្ថែមទៀតនៃភាពរឹងរូសរបស់អាមេរិកដែលប្រកាន់ខ្ជាប់នូវគោលនយោបាយខុសឆ្គង ក្នុងការប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន។ យើងជំរុញឲ្យសហរដ្ឋអាមេរិក កែតម្រូវកំហុសឆ្គងនេះជាបន្ទាន់»៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm