សារព័ត៌មាន TASS៖ រុស្ស៊ីពិន័យ Google ពាក់ព័ន្ធនឹងឃ្លីប YouTube ប្រាប់ទាហានរុស្ស៊ី អំពីវិធីចុះចាញ់

2025/02/18 02:25:01 am        112


ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី នៅថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) នេះ បានរាយការណ៍ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុនបច្ចេកវិទ្យា Google របស់ក្រុមហ៊ុន Alphabet នូវទឹកប្រាក់ចំនួន ៣,៨លានរូប្លិ៍ (៤១.៥៣០ដុល្លារ) ពាក់ព័ន្ធនឹងការបង្ហោះមាតិកា នៅលើបណ្ដាញសង្គម YouTube ដែលរួមមានវីដេអូណែនាំទាហានរុស្ស៊ី អំពីវិធីចុះចាញ់។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ រុស្ស៊ីបានបញ្ជាឲ្យកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសលុបចោលខ្លឹមសារដែលខ្លួនយល់ថា ខុសច្បាប់ ដូចជាអ្វីដែលហៅថា «រឿងរ៉ាវមិនពិត» អំពីសង្គ្រាម នៅអ៊ុយក្រែនជាដើម ដោយផាកពិន័យតិចតួច ប៉ុន្តែអនុវត្តយ៉ាងជាប់លាប់ នៅពេលដែលខ្លួនមើលឃើញថា ក្រុមហ៊ុនទាំងនោះមិនគោរពតាម។ Google មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើការអត្ថាធិប្បាយ តាមរយៈអ៊ីម៉ែល។

បណ្ដាអ្នករិះគន់បានចោទប្រកាន់អាជ្ញាធររុស្ស៊ីថា មានចេតនារំខានដល់ល្បឿននៃការទាញយក (ដោនឡូត) របស់ YouTube ដើម្បីកុំឲ្យប្រជាជនរុស្ស៊ីមើលមាតិកា នៅលើបណ្ដាញសង្គមមួយនេះ ដែលមានការរិះគន់លើលោកប្រធានាធិបតី Vladimir Putin និងរដ្ឋាភិបាលរបស់លោក។

តែរុស្សីបានបដិសេធថា បញ្ហានេះ គឺបណ្តាលមកពីក្រុមហ៊ុន Google ខ្លួនឯង ដែលមិនអាចធ្វើឲ្យប្រសើរឡើងនូវឧបករណ៍របស់ខ្លួន ជាការចោទប្រកាន់ដែលត្រូវបានជំទាស់ដោយក្រុមហ៊ុន និងអ្នកជំនាញបច្ចេកវិទ្យា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm