ចិន​ព្រមាន​សហរដ្ឋអាមេរិក​ពី "​ការ​ប្រឡែង​លេង​ជាមួយ​ភ្លើង​" លើ​កោះ​តៃវ៉ាន់​ក្នុង​ជំនួប​រវាង​លោក Biden​ និង​លោក Xi

2021/11/17 06:16:57 pm        211

ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រើ​ជំនួប​កំពូល​តាម​វីដេអូ​ជាមួយ​សម​ភាគី​អាមេរិក​លោក Joe Biden ដើម្បី​ព្រមាន​ថា ការលើកទឹកចិត្ត​ឲ្យ​មាន​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​នឹង​ជាការ​ "​ប្រឡែង​លេង​ជាមួយ​ភ្លើង​''។​ ​ការចរចា​នេះ​មាន​សារៈ​សំខាន់បំផុត​ចាប់តាំងពី​លោក Biden ចូលកាន់​តំណែង​កាលពី​ខែមករា​ដើម​ឆ្នាំ​នេះ​។​

ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​ទាំងពីរ ហើយ​ជំនួប​កំពូល​គឺជា​ការប៉ុនប៉ង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​មេដឹកនាំ​ទាំង​២ ​មិនអាច​គេចផុត​ពី​ប្រធាន​បទ​ដ៏​រសើប​បំផុត​មួយ​នោះទេ គឺ​បញ្ហា​កោះ​តៃវ៉ាន់​ដែលជា​ដែនដី​ស្វ័យគ្រប់គ្រង​ដោយ​កោះ​តៃវ៉ាន់ ​ចិន​មើល​ឃើញ​ថា ​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្ដាច់ខ្លួន​មួយ​ដែល​ខ្លួន​នឹង​បង្រួបបង្រួម ​ជាមួយ​ដីគោក​នៅ​ថ្ងៃ​ណា​មួយ​។ សហរដ្ឋ​អាមេ​រិក​ទទួល​ស្គាល់ និង​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ចិន​។ ប៉ុន្តែ​ខ្លួន​ក៏បាន​សន្យា​ជួយ​កោះ​តៃវ៉ាន់​ការពារ​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​នៃ​ការវាយប្រហារ​ណាមួយ​ដែរ​។

​សារព័ត៌មាន​រដ្ឋ Global Times របស់​ចិនបាន​និយាយថា លោក Xi បាន​ស្តីបន្ទោស​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​លើ "​ការប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​សម្រាប់​របៀបវារៈ​ឯករាជ្យរ​បស់​ពួកគេ ក៏ដូចជាចេតនា​របស់​ប្រជាជន​អាមេរិក​មួយចំនួន​ក្នុងការ​ប្រើប្រាស់​កោះ​តៃវ៉ាន់​ ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        319
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        364
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm