ជប៉ុន​ឡើង​លេខ ២ ពូ​ល B ក្រោយពេល​អូស្ត្រាលី​ស្មើ​ចិន

2021/11/17 06:33:23 pm        126

​បាល់ទាត់៖ ​ក្រុម​សាមូរ៉ៃ​ជប៉ុន​បាន​បោះ​ជំ​ហ៊ាន​ឡើង​មក​ដល់​លេខ ២ ក្នុង​ពូ​ល B ហើយ​ក្រោយ​យក​ឈ្នះ​នៅ​ទឹកដី​អូ​ម៉​ង់ ១-០ និង​ស្រប​ពេល​ដែល​អូស្ត្រាលី​បាន​ត្រឹម​ស្មើគ្នា​ជាមួយ​ចិន​។ ​​ជប៉ុន​ដែល​ចាប់ផ្តើម​ ៣ប្រកួត​ដំបូង​ចាញ់ ២ប្រកួត​នោះ​បាន​យកឈ្នះ ៣ប្រកួត​ចុងក្រោយ​បូក​រួម​ទាំង​ជ័យជំនះយប់មិញ ១-០ ដែល​សំរេច​គ្រាប់​បាល់​ជ័យជំនះ​ដោយ​កីឡាករ​របស់​ក្លិប​​ប៊ែ​ល​ហ្ស៊ិ​ក Genk, Junya Ito នៅ​នាទី​ទី៨១​។

​​ជ័យជំនះ​នេះ​ធ្វើ​ឱ្យ​ជប៉ុន​ឡើង​មក​លេខ ២ ក្នុង​ពូ​ល B នេះ​មាន ១២ពិន្ទុ​ទំលាក់​អូស្ត្រាលី​ទៅ​លេខ ៣ វិញ​។ ​​អូស្ត្រាលី​យប់មិញ​មិន​អាច​រក្សា​បី​ពិន្ទុ​របស់​ខ្លួន​បាន​ឡើយ​ បើ​ទោះ​ជា​នាំមុខ​មុន​នៅ​នាទី​ទី​៣៨ ដោយ Mitchell Thomas Duke តែ​គ្រាប់​បី​ពិន្ទុ​នេះ​ក៏ត្រូវ​លប់ចោល​វិញ​ដោយ​ខ្សែប្រយុទ្ធ Espanyol, Wu Lei នៅ​នាទី​ទី៧១​។ ​​១ពិន្ទុ​នេះ​ធ្វើឱ្យ​អូស្ត្រាលី​ធ្លាក់​មក​លេខ ៣ វិញ​មាន ១១ពិន្ទុ​ខណៈ​ចិន​ឈរ​លេខ ៥ មាន ៥ពិន្ទុ​។

​​ចំណែកឯ​មួយ​ប្រកួត​ទៀត​វៀតណាម​នៅតែ​មិនអាច​រក​ពិន្ទុ​បាន​នៅឡើយ ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ​អារ៉ាប៊ីសាអ៊ូឌីត ១-០ នៅ​កីឡដ្ឋាន My Dinh ទីក្រុង​ហាណូយ​។ ​​គ្រាប់​ជ័យជំនះ​របស់​អារ៉ាប៊ីសាអ៊ូឌីត​សំរេចបាន​នៅ​នាទី​ទី៣១ ដោយ​ខ្សែប្រយុទ្ធ Al-Hilal, Saleh Al-Sheri​។ ​​ជ័យ​ជំនះ​នេះ​ធ្វើឱ្យ​អារ៉ាប៊ីសាអ៊ូឌីត​បន្ត​នាំមុខគេ​ក្នុង​ពូ​ល B នេះ​ដដែល​មាន ១៦ពិន្ទុ​ក្រោយ​លេង ៦ ប្រកួត​ឈ្នះ ៥ ស្មើ ១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm