ចិនជំរុញឱ្យអាមេរិក "កែកំហុសរបស់ខ្លួន"ក្រោយគេហទំព័រក្រសួងការបរទេសលុបឯកសារយោងឯករាជ្យតៃវ៉ាន់

2025/02/18 04:50:42 pm        206

ប្រទេសចិនកាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក "កែតម្រូវកំហុសរបស់ខ្លួន" និងថ្កោលទោស បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលពាក្យកាលពីកន្លងទៅនៅលើគេហទំព័ររបស់ខ្លួនអំពីការមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ ដែលអាមេរិកបាននិយាយថាជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ឯកសារការពិតស្តីពីកោះតៃវ៉ាន់ដែលបានធ្វើបច្ចុប្បន្នភាពកាលពីសប្តាហ៍មុន រក្សាការប្រឆាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការផ្លាស់ប្តូរឯកតោភាគីពីតៃវ៉ាន់ឬពីប្រទេសចិន ដែលចិន អះអាងថាជាដែនដីរបស់ខ្លួន និងមានការទទួលគោលនយោបាយចិនតែមួយជាយូរមកហើយ។

ហើយព្រមទាំងបានលុបចោលឃ្លាថា "យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់" គេហទំព័រនោះបានបន្ថែមសេចក្តីយោងទៅលើកិច្ចសហប្រតិបត្តិការរបស់កោះតៃវ៉ាន់ជាមួយនឹងគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាមន្ទីរបញ្ចកោន និងឧបករណ៍ពាក់កណ្ដាលចម្លងអេឡិចត្រូនិក ហើយនិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រសមាជិកភាពរបស់កោះតៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិ ប្រសិនបើអាចអនុវត្តបាន។  

រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបដិសេធរាល់ការទទួលស្គាល់ជាអន្តរជាតិចំពោះកោះតៃវ៉ាន់ ឬទំនាក់ទំនងរវាងមន្ត្រីតៃវ៉ាន់ និងមន្ត្រីបរទេស ដោយចាត់ទុក ថាជាការជំរុញឲ្យកោះតៃវ៉ាន់បំបែកខ្លួនចេញពីប្រទេសចិន។ 

ការធ្វើបច្ចុប្បន្នភាពលើគេហទំព័រនេះបានកើតឡើងប្រហែល៣ សប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានស្បថចូលកាន់តំណែងជាលើកទីពីររបស់លោកនៅក្នុងសេតវិមាន។ ថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក ហ្គ័រ ចាឃុន (Guo Jiakun) បាននិយាយថា ការកែប្រែសម្រាប់តៃវ៉ាន់នៅលើគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺជាជំហានថយក្រោយដ៏ធំមួយ ហើយផ្ញើសារខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm