រដ្ឋមន្ត្រីអ៊ីស្រាអែល៖ ក្រុមហាម៉ាស ត្រូវតែចាកចេញពីតំបន់ហ្កាហ្សា ហើយទម្លាក់អាវុធចុះ

2025/02/18 05:06:53 pm        174

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវតែទម្លាក់អាវុធរបស់ពួកគេ ហើយចាកចេញពីតំបន់ហ្កាហ្សា។ លោកបាននិយាយដូច្នេះនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

លោក Smotrich នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ បាននិយាយថា លោក នឹងទាមទារឱ្យមានការបោះឆ្នោត ធ្វើឡើងដោយក្រុមរដ្ឋមន្ត្រីស្តីពីផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ហើយអ៊ីស្រាអែលត្រូវតែ «ចេញឱសានវាទច្បាស់លាស់ដល់ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ ចាកចេញពីតំបន់ហ្កាហ្សា និងទម្លាក់អាវុធចុះ» ។ 

លោក Smotrich និយាយថា «ប្រសិនបើក្រុមហាម៉ាសបដិសេធឱសានវាទ អ៊ីស្រាអែលនឹងបើកទ្វារនរក ដោយបានគាំទ្រនូវការថ្លែងលើកឡើងដោយលោក Trump និងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។

ជាអ្នកប្រឆាំងដ៏ខ្លាំងក្លាចំពោះការបញ្ឈប់សង្រ្គាម លោក Smotrich បានគំរាមថានឹងចាកចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ លោក Netanyahu ប្រសិនបើសង្រ្គាមមិនត្រូវបានបន្តក្រោយការបញ្ចប់នៃដំណាក់កាលដំបូងនៃបទឈប់បាញ់។ ផែនការរបស់លោក Trump ខ្វះព័ត៌មានលម្អិត ប៉ុន្តែបានបង្កឱ្យមានកំហឹងយ៉ាងទូលំទូលាយជាអន្តរជាតិ សម្រាប់ការអំពាវនាវរបស់លោកឱ្យប្រជាជនប៉ាឡេស្ទីនតាំងលំនៅថ្មី នៅក្នុងប្រទេសផ្សេងៗ ដូចជាប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ក្រោម «ការកាន់កាប់តំបន់ហ្កាហ្សា» របស់សហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm