សម្ដេចធិបតី Video Call ជួបសំណេះសំណាលផ្ទាល់ជាមួយពលរដ្ឋ ដែលទើបបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ​ជាង​២០ឆ្នាំ ​នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ជាង១,៧០០គ្រួសារ ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត

2025/02/18 06:15:26 pm        199

ប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥ ជាប្រវត្តិសាស្ត្រថ្មី​ដ៏​មាន​តម្លៃ​បំផុត​លើ​ទឹក​ដី​ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់​ឱ្យ​ឯកឧត្តម​បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយ​សម្រប​សម្រួល​បញ្ចប់​វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ជូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារ នៅចំណុចភូមិ​ទំនប់ក​៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារនៅក្នុងបរិវេណវត្ត​ទំនប់ក៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង ជា​ក់​ស្តែង​បង​ប្អូន​ប្រជាពលរដ្ឋនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយ​បាន​បញ្ចប់​វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង តាមការផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យ​ឯក​ឧត្តម​បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំសម្រប​សម្រួល​ដោះស្រាយ​បញ្ច​ប់​វិវាទ​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំជូ​នប​ងប្អូ​ន​ប្រជាពលរដ្ឋ តាមបែបឈ្នះឈ្នះ ។

នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតពេល​ដ៏​មាន​តម្លៃ​យ៉ាង​មមាញឹក បានហៅ ទូរសព្ទ Video Call មកជួបសំណេះសំណាល​ផ្ទាល់​ជាមួយ​លោក​យាយ​លោក​តា ពូមីង បងប្អូន ប្រជាពលរដ្ឋ ដែលទើបបញ្ចប់​វិវាទ​រ៉ាំរ៉ៃ​ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល​បំផុត​ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែរំភើបសប្បាយបំផុត។

ឆ្លើយ​តបនឹងមនោសញ្ចេតនានៃទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បងប្អូនប្រជាពលរដ្ឋដែលទើបបញ្ចប់វិវាទរ៉ាំរ៉ៃនៅភូមិទំនប់ក៥ បាន​សម្តែង​អារម្មណ៍​រី​ក​រាយ​ត្រេក​អរ​រហូត​ស្រក់​ទឹកភ្នែក​រលីង​រលោង​លាយ​ឡំ​នឹង​ស្នាម​ញញឹម​ប្រកប​ដោយ​ក្តី​រំភើបសប្បាយយ៉ាងក្រៃលែង។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បាននាំយកទាំងមាន់ទា បន្លែ ផ្លៃឈើ ដូង ចេក ល្ហុង ខ្នុរ ជាដើម ដែលជាភោគផលពួកគាត់បាន ចិញ្ចឹម ដាំដុះ មើលថែតាមផ្ទះ មកគោរព​ផ្ញើ​ជូន​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ទុកជាវត្ថុភ្ជាប់និស្ស័យកំដរដៃ បញ្ជាក់​អំពី​ចំណង​ទឹក​ចិ​ត្ត​គោរព​ស្រលាញ់ ដ៏ស្ម័គ្រស្មោះ និងការដឹងគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ញើសារ​អបអរសា​ទរ​ជា​មួយប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ១៧១៧ គ្រួសារ ចំពោះការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជិត ២៥ ឆ្នាំ តាមរូបភាពឈ្នះ ឈ្នះ​ក្រៅ​ប្រពន្ធ័តុលាការ។ សម្ដេចធិបតី បាន កោតសរសើរ និង​អរគុណ​ចំពោះ​ក្រុម​ការងារ​ដឹក​នាំ​ដោយ​ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋាបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និង​គ្រប់​បណ្តា​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm