អង្ករកម្ពុជាចំនួនជាង ៣៦,០០០តោន បាននាំចេញទៅលក់២៣ប្រទេស ក្នុងទ្វីបអឺរ៉ុប

2025/02/18 07:18:43 pm        167

យោងតាមរបាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញឲ្យដឹងថា គោលដៅចំនួន ២៣ប្រទេស នៅក្នុងទ្វីបអឺរ៉ុប សម្រាប់កម្ពុជា គិតក្នុងរយៈពេល១ខែដំបូង ឆ្នាំ២០២៥នេះ ការនាំអង្ករចេញរបស់កម្ពុជាមានចំនួនសរុប ៣៦,៧១៤តោន គិតជាទឹកប្រាក់ ២៩.៧៩លានដុល្លារសហរដ្ឋអាម៉េរិក។

នៅក្នុងរបាយការណ៍នាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បានបរិមាណចំនួន ៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារ និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារ។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៩៣.០១% ប្រភេទអង្ករស ធម្មតា ២.៩៣% អង្ករចំហ៊ុយ ២.៣១% អង្ករសរីរាង្គចំនួន ១.៤២% និងអង្ករផ្សេងៗចំនួន ០.៣៣% ។

ជុំវិញការនាំចេញនេះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា អង្ករកម្ពុជាដែលបាននាំចេញទៅកាន់គោលដៅខាងលើនេះ រួមមានប្រភេទ អង្ករសែនក្រអូប អង្ករសរីរាង្គ អង្ករស អង្ករចំហុយ និងអង្ករជប៉ុន។ ក្នុងនោះ ប្រទេសកម្ពុជា ក៏រកចំណូលបាន ១៣៩លានដុល្លារ ពីការនាំចេញអង្ករចំនួន ៦១៩,៤៨៩តោន ទៅប្រទេសជិតខាងផងដែរ ។ បន្ថែមពីនេះ កម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១៣៩.៣៨លានដុល្លារសហរដ្ឋអាមេរិក។

 ចំពោះការងារនាំចេញអង្ករនេះ សមាគមកំពុងធ្វើការជំរុញការនាំចេញទៅកាន់គោលដៅនាំចេញសំខាន់ៗ និងបើកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារនាំចេញ។

ឧកញ៉ា បានបន្តថា ចំពោះការងារនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់ ១លានតោននៅឆ្នាំ២០២៥៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm