ព្រះខ័នរាជ បង្ហាញខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ថ្មី ដែលអាចលេងទាំងលីគ និង AFC

2025/02/18 07:27:27 pm        181

ក្លិបព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធអន្ដរជាតិដ៏មានបទពិសោធន៍ ១រូបទៀតហើយ គឺកីឡាករប្រេស៊ីល Matheus Moresche ដើម្បីពង្រឹងក្រុមត្រៀមលេងលីគកំពូលកម្ពុជាផង និងត្រៀមប្រជែងពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024/25 នាពេលឆាប់ៗខាងមុខ ។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដេលមានកម្ពស់ ១.៨០ម៉ែត្ររូបនេះ ធ្លាប់លេងឲ្យក្លិបជាច្រើន ទាំងក្នុងតំបន់ និងទ្វីបអាស៊ី ជាក់ស្ដែងមុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេក៏ធ្លាប់ចូលរួមជាមួយក្លិប Naft-Al-Basra របស់ប្រទេសអ៊ីរ៉ាក់ផងដែរ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ តែមិនបានលេង និងចុងក្រោយ បានចូលរួមជាមួយក្លិប Nanjing City នៃលីគទី២ ចិន ដោយបង្ហាញខ្លួនបាន ២៩ប្រកួត និងរកបាន ៥គ្រាប់ផងដែរ ។

តាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងដដែល បានឲ្យដឹងថា វត្តមានរបស់ Matheus នឹងត្រូវជំនួសខ្សែប្រយុទ្ធប្រេស៊ីល Pablo Agusto ដែលមានបញ្ហារបួស និងកំពុងស្ថិតក្រោមការស្ដារនីតិសម្បទា ដោយត្រូវការរយៈពេលយ៉ាងតិច ៦សប្ដាហ៍ ។ ដូច្នេះ Matheus នឹងត្រូវលេងរាល់ការប្រកួតសេសសល់ក្នុងលីគ ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 ផងដែរ ។

ចំពោះកីឡាករ Pablo នៅតែជាសមាជិកក្លិបព្រះខ័នរាជស្វាយរៀង ដោយរូបគេនឹងចូលរួមការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាពានរង្វាន់ AFC Challenge League 2024/25 លើកលែងតែលីគប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ មិនអាចបន្ដលេងបាន ។

ក្រោយចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា Matheus បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃប្រទេសកម្ពុជា ពិសេសក្លិបព្រះខ័នរាជស្វាយរៀង ហើយរូបគេក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមប្រជែងពានរង្វាន់នានា ក្នុងរដូវកាលឆ្នាំ២០២៤/២៥ នេះផងដែរ ។

គួរដឹងថា នេះគឺជាកីឡាករបរទេសទី២ ដែលព្រះខ័នរាជស្វាយរៀង បាននាំចូលនាដើមឆ្នាំថ្មីនេះ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបប្រេស៊ីល Breno Caetano កាលពីថ្មីៗ ប៉ុន្ដែកីឡាករ Breno Caetano អាចលេងបានតែពានរង្វាន់ AFC Challenge League 2024/25 ប៉ុណ្ណោះ ។ នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងការត្រៀមខ្លួន ទាំងលីគ និងពានរង្វាន់អន្ដរជាតិ ដែលធ្វើឲ្យអ្នកគាំទ្រមានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមនឹងធ្វើបានកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        154
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm