ក្រសួងអប់រំ ពង្រីកការផ្ទេរមុខងារ និងហិរញ្ញវត្ថុ សម្រាប់ពង្រឹងគុណភាពអប់រំនៅថ្នាក់មូលដ្ឋាន

2025/02/18 08:12:25 pm        183

នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី នីតិវិធីហិរញ្ញវត្ថមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ សម្រាប់អនុវត្តមុខងារ ការ​គ្រប់​គ្រង​ការ​អប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់​គាំទ្រ​ផ្នែក​រដ្ឋបាល​អនុវត្ត​មុខងារ​អប់រំយុវជន និងកីឡានៅថ្នាក់ក្រុងស្រុកខណ្ឌ។

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា មក​ដល់​ឆ្នាំ​២០២៥​នេះ ក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តជាផ្លូវការ នូវការផ្ទេរធនធានហិរញ្ញវត្ថុ សម្រាប់​អនុវត្ត​មុខ​ងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងមុខងារ​ប្រគល់​ភារកិច្ច ទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌទាំងអស់ អស់ហើយនៅទូទាំងប្រទេស ហើយ​ថវិកា​សម្រាប់​ដំណើរ​ការគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈ​មណ្ឌល​សិក្សា​សហគមន៍ គឺត្រូវបានផ្ទេរត្រង់នៅតាមប្រព័ន្ធធនាគារដដែល និងត្រូវផ្ទេរ ១០០% ជា​ប្រចាំ​។ 

ឯកឧត្តម អ៊ុង បូរាត បន្តថា ការផ្ទេរធនធនហិរញ្ញវត្ថមានភ្ជាប់លក្ខខណ្ឌនេះ គឺមានគោលដៅបី ដើម្បី​ពង្រឹង​គុណភាពអប់រំនៅថ្នាក់មូលដ្ឋាន រួមមាន៖ ការធនានិរន្ត​ភាព​ក្នុង​ការ​អនុវត្ត​មុខ​ងារ​ដោយ​ការ​ទទួល​ខុសត្រូវ ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពអនុវត្តមុខងារ និងការប្រើប្រាស់​ធន​ធាន​ថវិកាដើម្បីដោះស្រាយបញ្ហាដែលកើតឡើង។

លោកស្រី ជា គីម ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងដែរថា តាម​គោលការណ៍នៃការផ្ទេរមុខងារ បានតម្រូវឱ្យមានការផ្ទេរភ្ជាប់ទៅជាមួយនូវធនធានហិរញ្ញវត្ថុ ធនធាន​មនុស្ស ការរៀបចំនីតិវិធីសម្រាប់ការអនុវត្ត ការអភិវឌ្ឍសមត្ថភាព ការតាម​ដាន​ត្រួត​ពិនិត្យ និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព សមត្ថ​ភាព​សមស្របក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនោះប្រកបដោយគុណភាព ប្រសិ​ទ្ធ​ភាព តម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាជាតិដែលបានកំណត់។

សូមបញ្ជាក់ថា នៅក្នុងការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំង​ប្រទេសនេះ ក្រសួងអប់រំ បាននិងកំពុងរៀបចំ​ផ្ទេរ​បុគ្គលិក​អប់រំ​ជា​គ្រូ​បង្រៀន​ប្រមាណ​ជាង ៦០.០០០ នាក់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់​សម្រាប់​អនុវត្ត​មុខងារដែលបានផ្ទេរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm