ពលករ និងសិស្សនិស្សិតកម្ពុជានៅប្រទេសថៃ ប្រឆាំងនឹង​គម្រោង​បាតុកម្ម​នៅ​កូរ៉េ​ដែល​ជា​ការ​ញុះញង់​ពី​ក្រុមប្រឆាំង

2025/02/18 11:08:50 pm        224

ប្រជាពលរដ្ឋ ពលករ និងសិស្សនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ បាន​លើក​បដា​ប្រឆាំង​នឹង​គម្រោងបាតុកម្មដែលជាការញុះញង់ពីក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់នោះទេ ខណៈ​ពួក​គេ​បាន​ថ្កោល​ទោស​មេដឹកនាំ​ជ្រុលនិយម​តែង​តែ​រៀប​ចំផែ​ន​ការ​ធ្វើ​បាតុកម្ម​ដែល​បង្ក​ការ​រំខាន​ពេល​វេលា​ភារកិច្ចរបស់ពួកគេជាខ្លាំង។

អ្នកស្រី ញ៉ា រដ្ឋា ប្រជាពលរដ្ឋកំពុងរស់នៅ និងបម្រើការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយថា «សូម​បង​ប្អូន​យើងនៅកូរ៉េ កុំទៅចូលរួមពាក់ព័ន្ធនឹងបាតុកម្មជាមួយក្រុមជ្រុលនិយម។ យើង​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និងមិនចូល​រួម​បាតុ​កម្ម​តាម​ការញុះញង់របស់ក្រុមនោះទេ»។

អ្នកស្រីបន្តថា អ្នកស្រីមិនរំជើបរំជួលតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ព្រោះ​ការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ។ ជា​ពិសេស​អាច​បង្ក​ស្ថាន​ការណ៍​នយោបាយ​កាន់​តែតាន​តឹង និងឈានដល់​ជម្លោះ​ព្រំដែន​ទៀតផង។

លោក ឆេង គឹមសឿន ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​ «យើង​ខ្ញុំ​ជា​ពលករ​ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​ លើការចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។

លោកបន្តថា «ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ! យើង​មិនត្រូវឈ្លោះគ្នានៅលើទឹកដីគេនាំឱ្យគេមើលងាយនោះទេ។ ដូច្នេះ​ពលរដ្ឋ​ផ្សេង​ទៀត​សូម​កុំ​ចាញ់​ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាន​និង​កំពុង​ញុះ​ញង់​បង​ប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ»។

ពលរដ្ឋខ្មែរ​ធ្វើ​ការងារនៅស្រុកថៃរូបនេះបានបន្ថែមថា បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង និងសង្គម​ជាតិ​ទាំង​មូល​នៅ​លើ​ទឹក​ដី​បរទេស។ ដូចនេះសូមបងប្អូនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅស្រុកថៃ កុំទៅ​ចូល​រួម​បាតុ​កម្ម​ដែលរៀបចំដោយក្រុមប្រឆាំង។

កញ្ញា សួន ស្រីនិច ពលករខ្មែរនៅប្រទេស​ថៃ​បាន​និយាយ​ថា​ «យើងខ្ញុំជាពលករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ជឿជាក់រាជរដ្ឋាភិបាលកម្ពុជា និង​មិន​ចូល​រួម​បាតុកម្ម​តាម​ការ​ញុះ​ញង់​របស់​ក្រុម​ប្រឆាំងជ្រុលនិយមនោះទេ និងជឿជាក់លើការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត ក្នុង​ការចចារដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង»។

កញ្ញា​បានកត់សម្គាល់ឃើញថា ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយ​សារ​ពលរដ្ឋ​បានដឹងច្បាស់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​គាំទ្រ​ដោយ​ប្រជា​ពលរដ្ឋ​កម្ពុជា​។

ចំណែកលោក ពិសី រដ្ឋា ប្រជាពលរដ្ឋ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា «ខ្ញុំ​គោរព​ឆន្ទៈ​របស់​បង​ប្អូន​ដែល​កំពុង​រស់​នៅស្រុ​ក​ថៃ​ប្រកាស​មិន​ចូល​រួម​ធ្វើ​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម ហើយខ្ញុំក៏ប្រកាសមិនគាំទ្របាតុកម្មដូចជាបងប្អូនយើងដែរ ព្រោះបាតុកម្ម​មិន​មាន​ផល​ចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើ​របៀប​វិរៈ​នយោបាយ​ដ៏​កង្វក់​របស់​ពួក​គេប៉ុ​ណ្ណោះ»​។

លោកបន្តថា ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារកោះគុតទាំងងងឹតងងុល ហើយមាន​តែ​ខ្មែរ​ដែល​មាន​និន្នាការបម្រើនយោបាយបរទេសប៉ុណ្ណោះដែលចង់រុញខែ្មរឱ្យប្តឹ​ង​ទៅ​តុលាការ​អន្តរ​ជាតិ​លើ​ករណីកោះគុត។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់​ច្បាស់​ៗ​ជុំវិញ​សំណុំ​កោះគុត ខណៈប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់​ជា​គោល​។

គួររំឭកថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង​ក្រៅ​ប្រទេស​ជា​បុគ្គល​ដែល​នៅ​ពី​ក្រោយ​គ្នី​គ្នា​មួយក្ដា​ប់តូចកំពុងស្នាក់នៅប្រទេសសាធារណរដ្ឋកូរ៉េ និងជប៉ុន ដោយព្យាយាមញុះញង់ មួល​បង្កាច់ឱ្យមានការរើសអើងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើមហិច្ឆិតានយោបាយគ្មានគោលដៅរបស់ខ្លួនប៉ុណ្ណោះ។

ចេតនារបស់ទណ្ឌិត សម រង្ស៊ី គឺជាការសងសឹកគំនុំផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយប្រើលេសស្នេហាទឹកដី និងព្រំដែន ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដូច្នេះគំនិតដ៏អាក្រក់ទាំងនេះ បងប្អូនមិនគួរចូលរួមក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ីនោះទេ ហើយចៀសឱ្យឆ្ងាយពីបុគ្គលរូបនេះ និងងាកមកចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm