មន្ត្រីរុស្ស៊ី លើកឡើងពីសារៈសំខាន់ជាសកលនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក

2025/02/18 11:24:37 pm        62

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រាប់ទូរទស្សន៍ CNN ថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ពិតជាមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) និងជំនួយការប្រធានាធិបតីលោក Yury Ushakov បានទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាជាមួយគណៈប្រតិភូអាមេរិក។ លោក Ushakov បាននិយាយថា Dmitriev អាចចូលរួមក្នុងការចរចានេះ។

នៅពេលសួរអំពីការរំពឹងទុករបស់ខ្លួនពីកិច្ចពិភាក្សានេះ លោក Dmitriev បាននិយាយថា៖« ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកសាងស្ពានទំនាក់ទំង។ ខ្ញុំគិតថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក។ ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី សហការគ្នា ហើយការរួមគ្នានេះ យើងអាចដោះស្រាយបញ្ហានានាបាន»។

លោក Dmitriev បានបញ្ជាក់ថា លោក បានរៀបចំជំនួបខ្លះជាមួយសមាជិករក្រុមរបស់លោក ត្រាំ នៅក្នុងទីក្រុងរីយ៉ាដរួចហើយ។ លោក បានបន្ថែមថា អ្វីដែលខ្ញុំអាចនិយាយបានគឺថា ពួកគេ គឺជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ។ ខ្ញុំគិតថា លោកប្រធានាធិបតី ត្រាំ គឺជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ ហើយក្រុមរបស់លោក គឺជាក្រុមអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ»។

គណៈប្រតិភូរុស្ស៊ី និងអាមេរិក នឹងធ្វើកិច្ចពិភាក្សា នៅទីក្រុងរីយ៉ាដ នៅថ្ងៃទី ១៨ ខែកុម្ភៈនេះ។ ពួកគេត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីមធ្យោបាយ ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីទាំងស្រុង ក៏ដូចជាការត្រៀមរៀបចំសម្រាប់ការចរចា អំពីការដោះស្រាយបញ្ហាអ៊ុយក្រែន និងកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអា    មេរិក។

ប្រទេសរុស្ស៊ីនឹងត្រូវបានតំណាងនៅក្នុងកិច្ចពិភាក្សាដោយរដ្ឋមន្ត្រីការបរទេស លោក សឺហ្គេ ឡាវរ៉ូវ និង ជំនួយការប្រធានាធិបតីលោក Yury Ushakov ។ យោងតាម CNN បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងត្រូវបានតំណាងដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងបេសកជនពិសេសសម្រាប់មជ្ឈិមបូព៌ាលោក Steve Witkoff ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm