ប្រមុខធនាគារកណ្ដាល៖ ពន្ធថ្មីរបស់អាមេរិក នឹងប៉ះពាល់ដល់អាល្លឺម៉ង់ខ្លាំងជាពិសេស

2025/02/18 11:40:42 pm        51

ប្រមុខធនាគាសហព័ន្ធ ឬធនាគារកណ្ដាល Bundesbank គឺលោក Joachim Nagel បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងរងផលប៉ះពាល់ខ្លាំងជាពិសេស ដោយសារគោលការណ៍គាំពារនិយម និងការដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យទស្សនវិស័យដែលមានភាពអាប់អួរួចហើយកាន់តែអាក្រក់ទៅៗ សម្រាប់ប្រទេសមានសេដ្ឋកិច្ចធំបំផុតជាងគេរបស់តំបន់អឺរ៉ុបនេះ។

កាលពីថ្ងៃចន្ទ (ទី១៧ ខែកុម្ភៈ) តាមរយៈសុន្ទរកថា នៅទីក្រុង Frankfurt លោក Nagel បានលើកឡើងថា៖ «ការពឹងផ្អែកខ្លាំងរបស់យើង លើការនាំចេញ ធ្វើឲ្យពួកយើងងាយរងគ្រោះជាពិសេស ចំពោះការធ្លាក់ចុះនូវតម្រូវការបរទេស។ ភាពមិនច្បាស់លាស់ដែលមានឡើងកាន់តែខ្លាំងឡើងៗ គឺជាឧបសគ្គបន្ថែម»។

លោក Nagel ដែលជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអ៊ឺរ៉ុបផងដែរនោះ បានលើកឡើងពីការប៉ាន់ប្រមាណរបស់ធនាគារ Bundesbank ដែលបង្ហាញថា ទិន្នផលនៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៧ អាចមានកម្រិតជិត ១,៥ភាគរយ ដែលស្ថិតនៅក្រោមសេណារីយ៉ូមូលដ្ឋាន ដោយសារតែការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនេះ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលកំពុងត្រូវរងផលប៉ះពាល់ ដោយសារវិស័យផលិតកម្មរបស់ខ្លួនដែលកំពុងជួបការលំបាកនោះ បានជួបប្រទះនឹងការធ្លាក់ចុះរយៈពេល ២ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៤ ហើយអាចនឹងធ្លាក់ចុះម្តងទៀត នៅឆ្នាំ២០២៥ ដែលជាកម្រិតធ្លាក់ចុះបន្តបន្ទាប់មិនធ្លាប់មានពីមុនមក ក្នុងសតវត្សរ៍នេះ។

ធនាគារ Bundesbank ព្យាករកំណើនសេដ្ឋកិច្ចត្រឹមតែ ០,២ភាគរយ នៅឆ្នាំ២០២៥ ហើយបានព្រមានរួចហើយថា ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប គឺអាចកើតមាន ប្រសិនបើប្រធានាធិបតីអាមេរិក លោក Donald Trump អនុវត្តទាំងស្រុងនូវការដំឡើងពន្ធលើពាណិជ្ជកម្មលើប្រទេសចិន និងប្រទេសផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm