ទាហានប៉ាគីស្ថាន ៤នាក់ បានសម្លាប់ ខណៈពេលដែលឆ្លើយតបទៅនឹងការវាយប្រហារលើរថយន្តជំនួយនៅភាគពាយ័ព្យ

2025/02/18 11:45:38 pm        50

ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសប៉ាគីស្ថាន បានវាយឆ្មក់នៅពេលយប់ ទៅលើកម្លាំងសន្តិសុខ ដែលកំពុងឆ្លើយតបទៅនឹងការវាយប្រហារមុននេះ ទៅលើរថយន្តជំនួយនៅភាគពាយព្យដែលមានបញ្ហានៃប្រទេសនេះ ដោយនាំឲ្យមានការបាញ់ប្រហារ ដែលទាហាន ៤នាក់ ត្រូវបានសម្លាប់។

ការវាយឆ្មក់នេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអាជ្ញាធរ បានបញ្ជូនកងកម្លាំងបន្ថែម ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃចន្ទ លើក្បួនរថយន្តជំនួយដែលក្នុងនោះអ្នកបើកបរ និងមន្ត្រីសន្តិសុខម្នាក់ ត្រូវបានសម្លាប់នៅក្នុងស្រុកKurram នៃខេត្ត Khyber Pakhtunkhwa ដែលមានភាពជ្រួល    ច្របល់។

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខមួយចំនួន បានរងរបួសផងដែរ នៅក្នុងការវាយឆ្មក់នៅពេល យប់ នៅក្នុងទីក្រុង Kurram ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១៣០នាក់ បានស្លាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងការប៉ះទង្គិចគ្នារវាងគូប្រជែងនិកាយស៊ីអ៊ីត និងកុលសម្ព័ន្ធស៊ុននី។ អាជ្ញាធរ បាននិយាយថា រថយន្តដឹកទំនិញជាច្រើនគ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ទីក្រុង Parachinar ដែលជាទីក្រុងសំខាន់ នៅក្នុងស្រុក Kurram ត្រូវបានលួច និងដុតបំផ្លាញ។

លោក Qaiser Abbas វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Parachinar បាននិយាយថា ពួកគេបានទទួលសាកសពរបស់កងកម្លាំងសន្តិសុខ ៤នាក់ កាលពីយប់ថ្ងៃចន្ទពីស្រុក Kurram ជាកន្លែងដែលអាជ្ញាធរ បានកត់សម្គាល់ថា ប្រតិបត្តិការទ្រង់ទ្រាយធំមួយ កំពុងត្រូវបានរៀបចំឡើង ដើម្បីព្យាយាមចាប់ខ្លួនជនល្មើសនៃការវាយប្រហារនេះ ។

ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះទេ ប៉ុន្តែការសង្ស័យទំនងជាធ្លាក់ទៅលើក្រុមសកម្មប្រយុទ្ធស៊ុននី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm