ក្រុម​ក្មាន់​បំផ្ទុះ​គ្រាប់បែក​រដ្ឋ​អ៊ីស្លាម​សម្លាប់​មនុស្ស ​៣​នាក់​ និង​រាប់​សិប​នាក់​រង​របួស​នៅ​រដ្ឋធានី​អ៊ូ​ហ្គ​ង់​ដា​

2021/11/17 07:34:16 pm        314

​​អ៊ូ​ហ្គ​ង់​ដា៖ រដ្ឋ​អ៊ីស្លាម​បាន​អះ​អាង​ថា ​ខ្លួន​ជា​អ្នក​បើក​ការវាយប្រហារ​នៅ​កណ្ដាល​រដ្ឋធានី​អ៊ូ​ហ្គ​ង់​ដាកាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​ក្មាន់​បំផ្ទុះ​គ្រាប់អត្តឃាត​ ៣​នាក់​បាន​សម្លាប់​មនុស្ស​ចំនួន ​៣​នាក់ និង​បង្ខំ​ឲ្យ​ក្រុម​សមាជិកសភា​រត់​គេច​រក​កន្លែង​លាក់ខ្លួន នៅ​ក្នុង​​ការវាយប្រហារដោយ​គ្រាប់បែក​ចុងក្រោយ​បំផុត​នេះ​។

​ការ​បំផ្ទុះ​នៅ​ក្នុង​រដ្ឋធានី​ Kampala ដែល​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​រដ្ឋសភា​នោះបាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស ខណៈ​ប្រទេស​នេះប្រឹងប្រែង​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធនៅ​ក្នុង​អាហ្វ្រិក​ខាងកើត ដែល​មេដឹកនាំ​ប្រទេស​នេះ​បាន​ប្រើ​ពេលវេលា​ជាច្រើន​ឆ្នាំ កៀរគរ​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​ពី​ប្រទេស​លោក​ខាង​លិច​។ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​តាមរយៈ​ទីភ្នាក់ងារសារព័ត៌មាន Amaq របស់​ក្រុម​នេះ​តាម Telegram។ ឈ្មោះ​របស់​ក្មាន់​វាយប្រហារ​ទាំង​ ៣​នាក់​នោះ​បាន​បញ្ជាក់​ថា ​ពួកគេ​ជា​ជនជាតិ​អ៊ូ​ហ្គ​ង់​ដា​ទាំងអស់​។​ អ្នកនាំពាក្យ​នគរបាល Fred Enanga បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​សរុប​រួម​ទាំង​ក្មាន់​អត្តឃាត​ផងមាន​ចំនួន​ ៦​នាក់។ អ្នក​កា​ទូត​ម្នា​ក់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា នគរបាល ២​នាក់​ត្រូវ​បាន​សម្លាប់​។ លោក​ថា មនុស្ស​ ៣៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ រួម​ទាំង​មនុស្ស​ ៥​នាក់​មាន​ស្ថានភាព​របួសធ្ងន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm