ទ័ពមួកខៀវកម្ពុជា៧៣រូប ចេញទៅបំពេញបេសកកម្មរៀបចំសណ្តាប់ធ្នាប់ នៅប្រទេសស៊ូដង់ខាងត្បូង

2021/11/17 07:43:41 pm        592

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា កងទ័ពមួកខៀវកម្ពុជាលេខ៧៣៩ មានកម្លាំងសរុប ៧៣នាក់ ក្នុងនោះមាននារី៣៤នាក់ បានប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អង្គសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីបន្តបេសកកម្មជាកម្លាំងអាវុធហត្ថ ថែរក្សាសន្តិភាពការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំប្រតិភូជាន់ នៅក្នុងតំបន់កំពុងមានជម្លោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាង​រក្សាសន្តិភាពក្នុងឱកាសជូនដំណើរ​កងកម្លាំងថា ​សម្រាប់ឆ្នាំ២០២១ គឺជា​ឆ្នាំទី១០ ដែល​កម្ពុជា​យើង​បានបញ្ជូនកងទ័ពមួកខៀវចូលរួមបេសកកម្ម​ថែររក្សាសន្តិភាព​នៅ​សាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលសរុបមានចំនួន ៧៣០ នាក់ ក្នុងនោះមាននារី ១២៤ នាក់។

ឯកឧត្តម បន្តថា នៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងនោះ កងទ័ព​មួកខៀវកម្ពុជា ​បានទទួលឈរជើងបំពេញបេសកកម្មចំនួន៦តំបន់ មានភារកិច្ចទទួលខុសត្រូវ​លើ​ការងារធំចំនួន៣ធំៗរួមមាន ៖ ទី១ ពង្រឹងការអនុវត្តវិន័យសណ្តាប់ធ្នាប់ល្អ លើកងកម្លាំង​រក្សា​សន្តិភាព​ទាំងអស់របស់UNសរុបជិត១៥០០០នាក់ ទី២ ការ​ពារការ​រំលោភបំពាន​ច្បាប់​របស់​សាមី​ប្រទេស និងសិទ្ធិរបស់ប្រជាជនដោយធានាអោយបានការគោរពច្បាប់រដ្ឋរបស់ស៊ូដង់​ខាងត្បូង និងទី៣ ​ដើរតួលើប្រតិបត្តិការស៊ើបអង្កេត​ករណី​ចោទប្រកាន់ ​និង​ពាក់ព័ន្ធ​កងកម្លាំងរក្សាសន្តិភាព។

ឯកឧត្តម ​នាយឧត្តមសេនីយ សែម សុវណ្ណនី បន្តថា ​ក្រៅពីបំពេញភារកិច្ចស្នូល ទ័ពមួកខៀវកម្ពុជា ក៏បានទទួលបទបញ្ជាបន្ថែមផងដែរ ​លើការដើរតួជាអង្គភាពសំខាន់ក្នុងពង្រឹងការអនុវត្តវិធាន​ការ​ការពារ​ជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅក្នុងតំបន់បេសកកម្មទាំងមូលផងដែរ។

សូមបញ្ជាក់ នៅក្នុងតំបន់បេសកកម្មដែលទ័ពមួកខៀវកម្ពុជា បានឈរជើងបំពេញ​បេសកកម្ម​ចំនួន​៦តំបន់នោះ បច្ចុប្បន្នតំបន់នោះគឺមានស្ថានភាពជួបរងការ​គំរាមកំហែង​ខ្លាំងពីសំណាក់ក្រុម​ប្រដាប់​អាវុធ ដែលមានតួអង្គមិនមែនរដ្ឋ ​និងជាក្រុមកុលសម្ព័ន្ធតាមសហគមន៍នានា ​ដែលតែងតែពួនស្ទាក់ វាយឆ្មក់ ​បាញ់មកលើក្រុមកម្លាំងបុគ្គលិកមនុស្សធម៌​ និងការសម្លាប់សងសឹកគ្នារវាងសហគមន៍មួយ និងសហគមន៍មួយទៀត៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm