ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី "វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា" ផ្នែកទី២

2025/02/19 05:01:30 am        94

ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤១០៥នាក់, នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវចំនុចការពង្រឹងសេវាសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ត្រូវយកចិត្តទុកដាក់លើកិច្ចការគាំពារមាតា និងទារក ឱ្យបានគត់មុតទាន់ពេលវេលា និងសកម្មបំផុត។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកយកករណីសិក្សាមួយទាក់ទងនឹងការផ្តល់ សេវាថែទាំនឹងព្យាបាល មកបង្ហាញនឹងបានធ្វើការពន្យល់ពីវិធីសាស្រ្ត និងរបៀបពិចារណាសម្រាប់ ដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាត្រៀមខ្លួនកុំឱ្យមានករណីណាមួយ កើតឡើងជាបន្តទៀតនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកយកនិយមន័យរបស់ទស្សនវិជ្ជាមកចែករំលែក និងបានលើកឡើងពីសារៈសំខាន់នៃការសិក្សាទស្សនវិជ្ជា ក៏ដូចការប្រើប្រាស់ទស្សនវិជ្ជានៅក្នុងជិវិតរស់នៅ និងជីវិតការងាររបស់មន្រ្តីសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានចាប់ផ្តើមបាឋកថាដោយពន្យល់ពាក្យគន្លឹះ មួយចំនួនសម្រាប់ស្វែងយល់ពីទស្សនវិជ្ជា រួមមានៈ អង្គវត្ថុ បាតុភូត ដំណើរការវិវឌ្ឍន៍ ទម្រង់ ។ល។ ដែលពាក្យគន្លឹះទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ធ្វើការពិចារណាតាមបែបទស្សនវិជ្ជាទាំងពីរប្រភេទ គឺបែបសំភារៈនិយម (Dialectical Materialism) និងមនោនិយម (Idealism)។ ឯកឧត្តមសាស្រ្តចារ្យ ក៏បានជំរុញឱ្យមន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ខិតខំស្វែងយល់ពីទស្សនវិជ្ជា និងប្រើប្រាស់ទស្សនវិជ្ជា ដើម្បីបង្កើនគុណភាពនៃការពិចារណាឱ្យកាន់ តែមានភាពគ្រប់ជ្រុងជ្រោយ និងសមស្របតាមកាលវេលា និងបរិបទ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នៅក្នុងសប្តាហ៍នេះ មានការធ្វើបទបង្ហាញការចែករំលែកបទពិសោធន៍ លើការងារបង្កើនការប្រើប្រាស់សេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យអង្គរបូរី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm