សមត្ថកិច្ចអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូក្រាម

2021/11/17 01:37:56 pm        253

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា ដោយចាប់ខ្លួនស្រ្ដីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។

នគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត ថ្ងែទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ​បានសហការជាមួយសមត្ថកិច្ចគយ និង រដ្ឋាករ​ប្រចាំ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រង់ច្រកអ្នកដំណើរមកដល់ និងដោយមាន​ការ​សម្របសម្រួល​ពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង ​នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បាន​បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀន​ឆ្លងដែន ​ពីប្រទេសម៉ាលី​ ឆ្លងកាត់ប្រទេស អេត្យូពី និង​ប្រទេសកូរ៉េខាងត្បូង ​ចូលមកប្រទេសកម្ពុជា។

ជា​លទ្ធផលក្នុងការបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ​ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ដោយចាប់​យក​វត្ថុតាង​ជាសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់សុទ្ធជិត ២គីឡូក្រាម ដែលជនសង្ស័យបង្កប់លាក់​នៅ​បាត​វ៉ាលី។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវ​បាន​មន្ទីរប្រឆាំង​គ្រឿង​ញៀន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm