រុស្ស៊ី៖ ការដាក់ពង្រាយទាហានអឺរ៉ុប ក្នុងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនណាមួយ មិនអាចទទួលយកបានឡើយ

2025/02/19 06:36:34 pm        99

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈថា ទីក្រុងមូស្គូនឹងមិនទទួលយកការដាក់ពង្រាយកងទ័ពសម្ព័ន្ធយោធាណាតូឡើយ ដោយមិនគិតពីទង់ជាតិប្រទេសដែលពួកគេកំពុងធ្វើប្រតិបត្តិការ នោះទេ។ លោក Lavrov បាននិយាយដូច្នេះ មួយថ្ងៃបន្ទាប់ពីមេដឹកនាំសហភាពអ៊ឺរ៉ុប បានបើកកិច្ចចរចាបន្ទាន់កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ដោយអំពាវនាវឱ្យមានការចំណាយខ្ពស់ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ទ្វីបនេះ ខណៈកំពុងខ្វែងគំនិតគ្នាពីការដាក់ពង្រាយកងរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន។

ចក្រភពអង់គ្លេស ស៊ុយអែត និងប្រទេសអាល្លឺម៉ង់ បាននិយាយថា ពួកគេបើកចំហក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅប្រទេសអ៊ុយក្រែន ដោយផ្តល់អាណត្តិច្បាស់លាស់ និងអាចទទួលយកបាន។ មន្ត្រីជាច្រើនបានសង្កត់ធ្ងន់ថា ពួកគេនឹងពិចារណាការបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិក ផ្តល់ការធានាសន្តិសុខ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅមុនកិច្ចប្រជុំថា លោកមានឆន្ទៈក្នុងការបញ្ជូនកងរក្សាសន្តិភាព ប៉ុន្តែត្រូវមានការធានាសន្តិសុខរបស់អាមេរិក។

ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា ការពិភាក្សានានាអំពីការដាក់ពង្រាយកងទ័ពអឺរ៉ុប គឺលឿនពេក។ ប្រទេសដាណឺម៉ាក និយាយថា ខ្លួនបើកចិត្តទូលាយអំពីការគាំទ្រកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយថា ប្រទេសរបស់លោកនឹងពិចារណាក្នុងការរួមចំណែកដល់កងកម្លាំងរក្សាសន្តិភាពក្រោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែការចរចានឹងត្រូវដំណើរការ មុនពេលការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើង។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm