ពលរដ្ឋតំបន់ហ្កាហ្សាជាច្រើន នៅតែរស់នៅក្នុងជំរំតង់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ

2025/02/19 06:57:13 pm        75

មនុស្សជាច្រើននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅតែរស់នៅក្នុងជំរំតង់ ឬលំនៅឋានបណ្តោះអាសន្នផ្សេងទៀតជាច្រើនសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាន កាលពីខែមុន។

កង្វះស្បៀងអាហារធ្ងន់ធ្ងរកំពុងធូរស្រាលបន្តិចម្ដងៗនៅតំបន់ហ្កាហ្សា ខណៈការដឹកជញ្ជូនជំនួយមនុស្សធម៌មានការកើនឡើង។ អាជ្ញាធរអ៊ីស្រាអែល បាននិយាយថា រថយន្តដឹកជំនួយប្រហែល ១៧.០០០គ្រឿង បានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីអំឡុងពេលបទឈប់បាញ់រយៈពេល៦សប្តាហ៍ បានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមករា។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទីជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋ និងគ្រឿងចក្រធុនធ្ងន់សម្រាប់សំណង់។ អង្គការសហប្រជាជាតិ បាននិយាយថា ៩២ភាគរយនៃលំនៅឋាននៅក្នុងតំបន់ហ្កាហ្សា បានខូចខាត ឬត្រូវបានបំផ្លាញ ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

លោក Habil ស្នាក់នៅជាមួយប្រពន្ធ និងកូនស្រីពីរនាក់ នៅក្នុងតង់ដែលពួកគេបានបង្កើតឡើងនៅជាយក្រុងនៃតំបន់លំនៅឋានមួយកន្លែង។ លោកបាននិយាយថា ពេលខ្យល់បក់ខ្លាំង គាត់ភ័យខ្លាចថា តង់ អាចនឹងត្រូវវាយបោកបក់ទៅតាមខ្យល់ ហើយលោកបានអោបកូនស្រីរបស់លោក ក្នុងដៃ។

លោកនិយាយថា លោកត្រូវការកន្លែងមួយដើម្បីការពារកូនៗពីភាពត្រជាក់ដែលពួកគាត់កំពុងឆ្លងកាត់នៅពេលនេះ ហើយក៏ត្រូវការគ្រឿងចក្រឈូសឆាយ ដើម្បីសម្អាតកម្ទេចកម្ទី ដូច្នេះលោកអាចត្រឡប់ទៅលំនៅឋានវិញ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm