ហ្វាំងឡង់ និងស៊ុយអែត សង្កត់ធ្ងន់លើផលប្រយោជន៍របស់អឺរ៉ុប ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន

2025/02/19 10:29:12 pm        74

អ្នកនយោបាយហ្វាំងឡង់និងស៊ុយអែតកាលពីថ្ងៃអង្គារ បានបញ្ជាក់ពីផលប្រយោជន៍របស់អឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលកំពុងបន្ត ខណៈដែលសហរដ្ឋអាមេរិក និងរុស្ស៊ី បានបើកកិច្ចចរចាបិទទ្វារស្តីពីការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ដំណោះស្រាយសន្តិភាពសម្រាប់អ៊ុយក្រែន មិនគួរមានការផ្លាស់ប្តូរចំពោះរចនាសម្ព័ន្ធសន្តិសុខរបស់អឺរ៉ុបទេ ហើយផលប្រយោជន៍របស់អឺរ៉ុប គួរតែជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងនេះ។

លោកបានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចចរចាសន្តិភាព នឹងមិនត្រឹមតែប៉ះពាល់ដល់អឺរ៉ុបទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សន្តិសុខរបស់ហ្វាំងឡង់ផងដែរ។

លោក Orpo បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់ហ្វាំងឡង់ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានអំពាវនាវឲ្យមានការគាំទ្រដ៏ធំបំផុតសម្រាប់អ៊ុយក្រែន។

នៅទីក្រុង Stockholm រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី Maria Stenergard បានបង្ហា្ញពីការព្រួយបារម្ភស្រដៀងគ្នានេះ ដោយសង្កត់ធ្ងន់ថា គ្មានអ្វីអាចចរចាបាន ដោយគ្មានប្រទេសអ៊ុយក្រែនទេ ហើយវាចាំបាច់ណាស់ដែលផលប្រយោជន៍អឺរ៉ុប ត្រូវយកមកពិចារណា ក្នុងកិច្ចចរចាសន្តិភាពដែលកំពុងបន្តនេះ។

លោកស្រីបានបន្ថែមថា ជំនួបរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី មិនអាចចាត់ទុកថា ជាការចរចាបានទេ ព្រោះអ៊ុយក្រែន មិនជាប់ពាក់ព័ន្ធ។

លោកស្រី Stenergard បានព្រមានថា លទ្ធផលនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងមានផលប៉ះពាល់រយៈពេលវែង ដល់សន្តិសុខអឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់ពួកគេ បានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាបិទទ្វាររវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) នៅទីក្រុង    រីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm