ក្រុមឃ្លាំមើល៖ សង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ជំរុញឲ្យមានកម្រិតកំណត់ត្រានៃការស្អប់ខ្ពើមប្រឆាំងមូស្លីម នៅអង់គ្លេស

2025/02/19 10:31:31 pm        88

ចំនួនឧប្បត្តិហេតុប្រឆាំងមូស្លីម នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ក្នុងឆ្នាំ ២០២៤។  នេះបើយោងតាមទិន្នន័យដែលចងក្រងដោយអង្គការឃ្លាំមើល Tell MAMA ដែលបាននិយាយថា សង្រ្គាមនៅតំបន់ហ្សាបាន «ជំរុញយ៉ាងខ្លាំង» នូវការស្អប់តាមអ៊ីនធឺណិត។

អង្គការ Tell MAMA បានលើកឡើងថា ខ្លួនបានផ្ទៀងផ្ទាត់ករណីស្អប់ប្រឆាំងមូស្លីមចំនួន ៥.៨៣៧ករណី ដែលជាការរួមបញ្ចូលគ្នានៃឧប្បត្តិហេតុតាមអ៊ីនធឺណិតនិងដោយផ្ទាល់ កាលពីឆ្នាំមុន ធៀបនឹង ៣.៧៦៧ ករណីកាលពីឆ្នាំមុន និង ២.២០១ករណី ក្នុងឆ្នាំ ២០២២។

ទិន្នន័យរបស់អង្គការនេះ មានតាំងពីឆ្នាំ ២០១២ ហើយត្រូវបានចងក្រងដោយប្រើកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ ជាមួយកងកម្លាំងនគរបាល នៅក្នុងប្រទេសអង់គ្លេស និង វេលស៍ (Wales)។

ក្រុមឃ្លាំមើលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឲ្យ មានការស្អប់ខ្ពើមប្រឆាំងនឹងមូស្លីមតាមអ៊ីនធឺណិត» ដោយបន្ថែមថា «សង្គ្រាមអ៊ីស្រាអែល និងហ្កាហ្សា ឃាតកម្ម និងកុបកម្មនៅទីក្រុង Southport បានបង្កើតឲ្យមានការកើនឡើងនូវករណីស្អប់ប្រឆាំងនឹងមូស្លីម ដែលត្រូវបានរាយការណ៍ទៅដល់អង្គការ Tell MAMA ពីឆ្នាំ ២០២៣-២០២៤» ។

នាយកអង្គការ Tell MAMA លោកស្រី Iman Atta បានពណ៌នាការកើនឡើងនេះថា មិនអាចទទួលយកបាន និងព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អនាគត។ Tell MAMA ពិពណ៌នាខ្លួនឯងថា ជាអង្គការឯករាជ្យ និងមិនមែនរដ្ឋាភិបាល ដែលធ្វើការលើការដោះស្រាយការស្អប់ខ្ពើមប្រឆាំងនឹងមូស្លីម។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm