អនីតិជនល្មើសច្បាប់នឹងផ្ទេរពីពន្ធនាគារមកមណ្ឌលយុវនីតិសម្បទា នៅដើមខែធ្នូ ខាងមុខ

2021/11/17 09:24:26 pm        865

ភ្នំពេញ ៖ អនីតិជនល្មើសច្បាប់​ ដែលមានអាយុក្រោម១៨ ឆ្នាំ នឹងត្រូវផ្ទេរចេញពីពន្ធនាគារ មកស្នាក់នៅទទួលការអប់រំ បណ្ដុះបណ្ដាល នៅទីតាំងមណ្ឌលយុវនីតិសម្បទា នៅដើមខែធ្នូឆ្នាំ ២០២១ខាងមុខនេះ។

ក្នុងដំណាក់ដំបូងនេះ គឺនឹងផ្ទេរយុវជនល្មើសច្បាប់ប្រមាណ៥០នាក់មកពីពន្ធនាគារ ខេត្តកណ្ដាល សម្រាប់ការសាកល្បង។

មណ្ឌលយុវនីតិសម្បទា​ជាទីតាំងមណ្ឌលដែលទើបបានបញ្ចប់ការសាងសង់ស្ថិតក្នុងភូមិសាស្រ្ត ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មណ្ឌលយុវនីតិសម្បទានេះ សាងសង់ឡើងដើម្បីផ្ទេរ​អ្នកល្មើសច្បាប់​ដែល​មានអាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារ​មកស្នាក់​ទទួលការអប់រំ ​បណ្ដុះ​បណ្ដាល​នៅ​ទីតាំង​មណ្ឌលនេះជំនួសវិញ។

ក្រោយបញ្ចប់ការសាងសង់នៅថ្ងៃនេះ ក៏មានវត្តមានរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច និងវត្តមានរបស់អភិបាលខេត្តកណ្ដាល​ ចុះមកត្រួតពិនិត្យដើម្បីរៀបចំពិធីសម្ពោធ​នៅចុងឆ្នាំ ២០២១ ខាងមុខផងដែរ។

ចំពោះការចាប់ផ្ដើមដំណើរការ លោក ភា វណ្ណៈ ជាប្រធានមណ្ឌលយុវនីតិសម្បទា ​បញ្ជាក់ថា ក្នុង​ដំណាក់កាលដំបូងជាការសាកល្បង ​គឺនឹងផ្ទេរអ្នកល្មើសច្បាប់អាយុក្រោម ​១៨ ឆ្នាំប្រមាណ ៥០ នាក់ពីពន្ធនាគារខេត្តកណ្ដាល ​មកទីតាំងនេះ។

លោកបន្តថា សម្រាប់មណ្ឌលទាំងមូលអាចមានលទ្ធភាពផ្ទុករហូតដល់ជាង ​១០០០នាក់ ដោយ​មណ្ឌល​នឹងចាប់ផ្ដើមទទួលយកអ្នកល្មើសច្បាប់អាយុចាប់ពី ១៤ ដល់ក្រោម ១៨ឆ្នាំពីពន្ធនាគារផ្សេងៗ​បន្ថែមទៀតក្នុងដំណាក់កាលបន្ទាប់។

ប្រធានមណ្ឌលរូបដដែលបន្ថែមថា ​ការផ្ទេរមកស្នាក់នៅមណ្ឌលនេះ ​គឺនឹងមានការអប់រំ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈមួយ​ចំនួន ​សម្រាប់​ពួកគាត់ ​អាច​មានចំណេះជំនាញ ប្រកបរបរជីវិត​ត្រឹមត្រូវ​ក្រោយ​បញ្ចប់ការទទួលទោសទ័ណ្ឌ។

ចំពោះការស្នាក់នៅទីតាំងមណ្ឌលយុវនីតិសម្បទានេះ ​គឺមានរយៈពេលកំណត់ច្បាស់លាស់ ដោយ​កំណត់​ឱ្យអនីតិជនល្មើសច្បាប់ ស្នាក់នៅត្រឹម២៤ឆ្នាំប៉ុណ្ណោះ។ ករណីដែលបុគ្គលនោះមាន​អាយុលើសពី ២៤ឆ្នាំ ហើយត្រូវបន្តទោសទណ្ឌគឺនឹងមានការ​បញ្ជូន​បុគ្គល​នោះទៅ​ពន្ធនាគារវិញ៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm